Join with Health.com.kh on Telegram

ធ្វើជានារីម្នាក់ពិតជាលំបាកណាស់ ក្រោយពេលដែលរៀបការរួចត្រូវតែបង្កើតកូន ហើយដំណាក់កាលនៃការមានផ្ទៃពោះ ដំណាក់កាលនៃការកើត និងក្រោយពេលសម្រាលសុទ្ធតែលំបាកទាំងអស់។ តើក្រោយពេលដែលសម្រាលកូនរួច រាងកាយរបស់នារីប្រែប្រួលកន្លែងណាខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទ្វារមាសរីកធំ

នៅពេលដែលអ្នកទើបនឹងសម្រាលកូនរួច ទ្ធារមាសរបស់អ្នកនឹងរីកធំ នោះបើអ្នករួមភេទនៅក្នុងរយៈពេល៣ខែនេះ អ្នកនឹងមានអារម្មណ៍ថាឈឺ ដូចនេះស្វាមីគួរតែអត់ធ្មត់ ដោយមិនត្រូវប្រញាប់រួមភេទឡើយ ប៉ុន្តែប្រសិនជាអត់មិនបាន អ្នកអាចប្រើអាក្បកិរិយាទន់ភ្លន់ក្នុងការប្រព្រឹត្ត។

ជ្រុះសក់ច្រើន

ក្រោយពេលដែលអ្នកសម្រាលកូនរួច សក់អ្នកនឹងជ្រុះច្រើននៅពេលដែលអ្នកកក់សក់ ដូចនេះអ្នកអាចបរិភោគអាហារដែលមានវីតាមីនB1 ដើម្បីបំពេញសារធាតុចិញ្ចឹមក្នុងរាងកាយអ្នក ហើយអ្នកអាចប្រើសាប៊ូដែលត្រូវ និងរបៀបសិត និងកក់ដែលត្រូវ នោះសក់អ្នកនឹងមិនជ្រុះទៀតទេ។

កន្លែងសំងាត់របស់អ្នកនឹងប្រែជាខ្មៅ

នៅពេលដែលអ្នកកើតកូនរួច មានកន្លែងសំងាត់ជាច្រើននឹងប្រែជាខ្មៅ ដូចជា ៖ ក្បាលដោះ បបូរមាត់នៃទ្វារមាស និងក្លៀកជាដើម វានឹងប្រែប្រួលទាំងអស់។

ប្រែប្រួលរូបរាង

អ្នកនឹងប្រែជាធាត់ ហើយក្រោយពេលដែលបំបៅដោះរួច សុដន់អ្នកនឹងយារធ្លាក់ ពោះនឹងមានស្នាម ថែមទាំងមានក្បាលពោះទៀតផង ដូចនេះអ្នកគួរតែឆ្លៀតពេលហាត់ប្រាណ ដើម្បីឱ្យរាងអ្នកត្រឡប់មកវិញ។

ឈឺចង្កេះ

ដោយសារតែអ្នកតែងតែពរកូន ហើយថែមទាំងត្រូវធ្វើការងារផ្ទះច្រើន នោះចង្កេះអ្នកនឹងឆាប់ឈឺខ្លាំងណាស់ ដូចនេះពេលដែលអ្នកលើករបស់ធ្ងន់ អ្នកគួរតែលុតជង្គង់ចុះលើក រួចទើបងើបឡើង ទើបមិនប៉ះពាល់ដល់ចង្កេះអ្នក ជាងនេះទៅទៀត​អ្នកគួរតែសម្រាកឱ្យបានច្រើន មិនត្រូវនឿយហត់ពេកទេ។

កម្លាំងនឹងប្រែជាធំ

ថ្វីត្បិតតែកន្លែងជាច្រើនប្រែប្រួលអស់ ហើយមិនអាចត្រឡប់មកវិញ ប៉ុន្តែក្នុងនោះអ្វីដែលដែលប្រែប្រួលធំជាងគេគឺកម្លាំង អ្នកនឹងអាចចាប់ផ្តើមចាប់អារម្មណ៍ថាកម្លាំងអ្នកប្រែជាធំជាងមុន ដោយពីមុនមិនអាចលើករបស់ធ្ងន់បានទេ ប៉ុន្តែឥឡូវបែរជាលើកបានទៅវិញ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)