កូនក្មេងងាយដួលខ្លាំងណាស់នៅពេលដែលគេលេងម្តងៗ ដូចនេះតើគួរតែធ្វើដូចម្តេចទៅទើបអាចការពារកូនមិនឱ្យដួល និងមានគ្រោះថ្នាក់នៅពេលដែលកូនលេងនោះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលកូនជិះកង់ ឬលេងក្តាររអិល អ្នកត្រូវតែពាក់ប្រដាប់ការពារក្បាល និងជង្គង់ដល់កូន ទើបពេលដែលគេដួល មិនមានរបួសធ្ងន់ធ្ងរ។
- បង្អួតនៅផ្ទះរបស់អ្នកត្រូវតែបិតឱ្យអស់ ដើម្បីចៀសវាងកុំឱ្យកូនលេងនៅជិតបង្អួត រួចធ្លាក់ចុះក្រោមបាន។
- នៅតាមបង្អួត អ្នកមិនត្រូវដាក់កៅអី ឬរបស់ផ្សេងៗនោះទេ ព្រោះវាអាចធ្វើឱ្យកូនមានគ្រោះថ្នាក់បាន ដោយគេអាចតោងឡើងទៅលើកៅអីនោះ ជាហេតុដែលអាចធ្វើឱ្យគេធ្លាក់បាន។
- នៅពេលដែលអ្នកប្តូរខោទឹកនោម ឬខោអាវឱ្យកូនតូច អ្នកត្រូវតែយកដៃម្ខាងទប់ខ្លួនកូន ដើម្បីកុំឱ្យកូនធ្លាក់ចុះមកក្រោម។
- របស់ដែលមានក្នុងផ្ទះដែលមានគ្រោះថ្នាក់ អ្នកត្រូវតែប្រមូលទុកឱ្យអស់ ដើម្បីកុំឱ្យកូនយកមកលាងបាន ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់កូន។
- នៅបន្ទប់ទឹក និងជណ្តើរ អ្នកត្រូវតែក្រាលក្រណាត់ដែលការពារកូនមិនឱ្យរអិលដួលនៅពេលដែលគេរៀនដើរ។
- នៅកន្លែងដែលកូនតែងតែដើរ ឬវៀរ អ្នកត្រូវតែតែងតែពិនិត្យមើលថាតើ មានរបស់រាយផាយពេញផ្លូវឬទេ ដើម្បីកុំឱ្យកូនរបួសនៅពេលដែលគេដើរ និងធ្វើចលនានៅកន្លែងនោះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)