អ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យអ្នកទទួលទានទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះថាតើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកទទួលទានទឹកត្រឹមតែ ១ កែវក្នុងមួយថ្ងៃ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលអាចនឹងកើតឡើងប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ៖

១. បេះដូងលោតញាប់ខុសប្រក្រតី

មួយក្នុងចំណោមមូលហេតុដទៃទៀតដែលអ្នកគួរទទួលទានឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺដើម្បីរក្សាបរិមាណឈាមត្រឹមត្រូវ។ ប្រសិនបើអ្នកទទួលទានទឹកត្រឹមតែ ១ កែវក្នុងមួយថ្ងៃ បរិមាណឈាមរបស់អ្នកអាចនឹងថយចុះ។ នេះក៏ជាកត្តាដែលធ្វើឱ្យអ្នកអាចនឹងជួបប្រទះបញ្ហាចង្វាក់បេះដូងលោតញាប់ដោយបេះដូងត្រូវខំធ្វើការកាន់តែខ្លាំងដើម្បីប្រាកដថារាល់ជាលិកានិងសរីរាង្គក្នុងរាងកាយនៅតែទទួលបានអុកស៊ីសែន។

២. សម្ពាធឈាមចុះទាបពេក

មូលហេតុផ្សេងទៀតដែលបណ្ដាលឱ្យបេះដូងគ្មានជម្រើសអ្វីក្រៅពីខំធ្វើការកាន់តែខ្លាំងជាងធម្មតានោះគឺដោយសារសម្ពាធឈាមរបស់អ្នកអាចចុះទាបពេក ប្រសិនបើអ្នកទទួលទានទឹកត្រឹមតែ ១ កែវក្នុងមួយថ្ងៃ។ ពិតណាស់សម្ពាធឈាមឡើងខ្ពស់ គឺមិនល្អ ប៉ុន្តែប្រសិនបើចុះទាបពេកក៏គ្រោះថ្នាក់ដែរ។

៣. ឈឺក្បាល

ប្រសិនបើអ្នកទទួលទានទឹកត្រឹមតែ ១ កែវក្នុងមួយថ្ងៃ ចូរត្រៀមខ្លួនប្រឈមមុខនឹងអាការៈឈឺក្បាលខ្លាំងឱ្យហើយទៅ។ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថាការទទួលទានទឹកមិនបានគ្រប់គ្រាន់អាច​បង្កអាការៈឈឺក្បាលដោយសារការរួមតូចជាបណ្ដោះអាសន្ននៃខួរក្បាល។

៤. ពិបាកផ្ចង់ ឬផ្ដោតអារម្មណ៍

នេះក៏ព្រោះតែខួរក្បាលខ្វះជាតិទឹកដែលត្រូវការចាំបាច់ដើម្បីដំណើរការមុខងារត្រឹមត្រូវ។

៥. រមួលសាច់ដុំ

រាល់សាច់ដុំទាំងអស់ត្រូវការទឹកជាចាំបាច់ដើម្បីដំណើរការមុខងារល្អប្រសើរ។ ប្រសិនបើអ្នកទទួលទានទឹកត្រឹមតែ ១ កែវក្នុងមួយថ្ងៃនោះបញ្ហារមួលសាច់ដុំ គឺងាយនឹងកើតឡើងណាស់។

៦. ទឹកនោមមានពណ៌ដិតខ្លាំង

ធម្មតាទឹកនោមមានពណ៌លឿងស្រាល ប៉ុន្តែប្រសិនបើអ្នកទទួលទានទឹកត្រឹមតែ ១ កែវក្នុងមួយថ្ងៃនោះវាប្រាកដណាស់ដែលទឹកនោមនឹងប្រែជាមានពណ៌ដិតខ្លាំងជាលទ្ធផលនៃកង្វះជាតិទឹកក្នុងរាងកាយ៕

៧. ទល់លាមក

ផលប៉ះពាល់ទូទៅបំផុតនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ គឺទល់លាមក។ កំឡុងពេលខ្វះជាតិទឹកក្នុងរាងកាយ ពោះវៀននឹងជួយផ្ដល់ជាតិទឹកទៅផ្នែកផ្សេងៗទៀតនៃរាងកាយដើម្បីអាចដំណើរការមុខងារប្រក្រតី។ ហើយខណៈនោះកាកសំណល់នឹងធ្វើចលនាកាន់តែយឺតឆ្លងកាត់ពោះវៀននៅពេលគ្មានទឹក ឬមិនរំកិលតែម្ដង។ ជាពិសេសអាការៈទល់លាមកនឹងកើតឡើងតែម្ដង ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយអ្នកចំណាយពេលអង្គុយយូរៗថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង