របៀបបរស់នៅដែលផ្តល់សុខភាពអាចជួយការពារតម្រងនោម និងថែរក្សាវាឲ្យនៅរឹងមាំបានល្អ។ ដូច្នេះខាងក្រោមនេះខ្ញុំសូមណែនាំអំពីរឿងខ្លះៗដែលអ្នកអាចធ្វើបានដើម្បីថែរក្សាតម្រងនោមឲ្យមានសុខភាពល្អយូរអង្វែង៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ថែរក្សាសម្ពាធឈាម និងកូឡេស្តេរ៉ុលឲ្យនៅកម្រិតធម្មតា
- បើសិនមានជំងឺទឹកនោមផ្អែម ចូរប្រាកដថា អ្នកបានគ្រប់គ្រងវាល្អហើយ
- ចូរលេបថ្នាំឲ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជាពីគ្រូពេទ្យ
- ចូរបន្ថយការញ៉ាំជាតិប្រៃកុំឲ្យច្រើនជាង ១៥០០មីលីក្រាមក្នុងមួយថ្ងៃ
- ចូរញ៉ាំអាហារសម្បូរទៅដោយបន្លែ ផ្លែឈើ អាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប និងគ្រាប់ធញ្ញជាតិព្រោះវាល្អចំពោះសុខភាពបេះដូងផង
- ចូរបន្ថយការញ៉ាំគ្រឿងស្រវឹង និងកុំជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសម្រកទម្ងន់បើសិនជាអ្នកកំពុងតែធាត់ និងហាត់ប្រាណឲ្យបានច្រើន៕