នៅពេលអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការត្រឡប់ទៅរករាងកាយដើមវិញក្រោយពីសម្រាលកូនរួច ចូរចាំថា ការអនុវត្តន៍យឺតៗ និងមានស្ថេរភាពគឺជាមធ្យោបាយដ៏មានសុខភាពដែលគួរតែធ្វើ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីសម្រកទម្ងន់ក្រោយសម្រាលកូនរួច៖
- ផ្តល់ពេលវេលាដល់រាងកាយយ៉ាងហោចណាស់មួយខែដើម្បីជាសះស្បើយពីការសម្រាលកូនមុនពេលសម្រេចចិត្តសម្រកទម្ងន់
- មិនត្រូវតមអាហារឡើយ។ ចូរផ្តោតសំខាន់ទៅលើអាហារណាសម្បូរទៅដោយជីវជាតិ អាហារផ្តល់សុខភាពជាងអាហារមានកាឡូរីខ្ពស់
- ចូរញ៉ាំទឹកឲ្យបាន ៦ ទៅ៨កែវក្នុងមួយថ្ងៃ និងកាន់តែច្រើនទៀតបើសិនជាអ្នកបំបៅដោះកូន
- ចូរញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើនជារៀងរាល់ថ្ងៃ
- ចូរញ៉ាំអាហារសម្រន់ដែលមានប្រូតេអ៊ីនច្រើន និងផ្តល់សុខភាពនៅពេលថ្ងៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរត្រឡប់ទៅទម្លាប់ហាត់ប្រាណឡើងវិញបន្តិចម្តងៗ និងចៀសវាងរបបអាហារណាដែលធ្វើឲ្យអ្នកស្រកទម្ងន់លឿនពេក៕