អ្នកកំពុងតែធ្វើការងារដ៏អស្ចារ្យមួយក្នុងការការពារខ្លួនឯង និងអ្នកដទៃពីវីរុសកូរ៉ូណាថ្មី SARS-CoV-2។ អ្នកក៏កំពុងតែធ្វើទៅតាមការណែនាំទាំងអស់រួមទាំង ការនៅឆ្ងាយពីគ្នា និងលាងសម្អាតដៃជាញឹកញាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតើអ្វីទៅជាដំណោះស្រាយជាមួយនឹងការបំបៅដោះកូនក្នុងពេលនេះទៅ?
សំណាងដែរ ការការពារកូនតូចក៏ជារឿងស្រដៀងគ្នានឹងការការពារខ្លួនឯងដែរ ទោះបីជានៅពេលបំបៅដោះកូនក៏ដោយ។ ចូរចាំថា អ្នកវិទ្យាសាស្រ្តនៅតែបន្តសិក្សាអំពីវីរុសថ្មីនេះ ហើយការស្រាវជ្រាវក៏កំពុងតែធ្វើដែរ។ ប៉ុន្តែវាគឺជារឿងមានសុវត្ថិភាពទេក្នុងការបំបៅដោះកូន។ យ៉ាងណាមិញ ស្ថានភាពបែបនេះគួរតែមានការប្រុងប្រយ័ត្នជាផង ជាពិសេសបើសិនជាអ្នកមានអាការៈទាំងឡាយណាដែលទាក់ទងនឹងជំងឺកូវីដ១៩។
តើវីរុសកូរ៉ូណាថ្មី SARS-CoV-2 អាចឆ្លងតាមទឹកដោះម្តាយដែរទេ?
ដំណឹងលើកទឹកចិត្តមួយចំនួនបានឲ្យដឹងថា អ្នកស្រាវជ្រាវមិនទាន់រកឃើញវីរុស SARS-CoV-2 មានវត្តមានក្នុងទឹកដោះម្តាយនៅឡើយទេថ្វីបើការស្រាវជ្រាវមានដែនកំណត់។
មានការសិក្សាចំនួនពីរករណីដែលមិនទាន់ទាញសេចក្តីសន្និដ្ឋានពេញលេញនៅឡើយពីប្រទេសចិន បានឲ្យដឹងថា វីរុសកូរ៉ូណាថ្មីនេះមិនត្រូវបានគេរកឃើញក្នុងទឹកដោះម្តាយដែលមានជំងឺកូវីដ១៩ក្នុងត្រីមាសចុងក្រោយឡើយ។ ស្រ្តីទាំងពីរមានកូនប្រកបដោយសុខភាពល្អ ហើយក៏មិនមានការបង្ករោគដោយវីរុសកូរ៉ូណាដែរ។ ស្រ្តីជាម្តាយបានចៀសវាងការប៉ះពាល់ស្បែកនឹងស្បែកជាមួយកូនរបស់ខ្លួន ហើយក៏បាននៅដាច់ឆ្ងាយពីគេរហូតដល់ពួកគេជាឡើងវិញដែរ។
លើសពីនេះទៅទៀត ខណៈពេលដែលយើងនៅកំពុងតែសិក្សាអំពីវីរុសកូរ៉ូណានេះនៅឡើយ តែអ្នកវិទ្យាសាស្រ្តបានដឹងច្បាស់អំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់វា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វីរុសកូរ៉ូណានេះមិនត្រូវបានរកឃើញក្នុងទឹកដោះម្តាយឡើយ ប៉ុន្តែវាក៏ត្រូវការការស្រាវជ្រាវខាងផ្នែកវេជ្ជសាស្រ្តកាន់តែច្រើនទៀត។ ចូរទាក់ទងទៅគ្រូពេទ្យបើសិនជាអ្នកមិនច្បាស់ថាតើគួរបំបៅដោះកូនឬអត់៕