មានអត្ថប្រយោជន៍ច្រើនណាស់នៃការរួមភេទជាទៀងទាត់។ តាមការសិក្សាបានឲ្យដឹងថា ការរួមភេទជាទៀងទាត់ អាចបំបាត់បញ្ហាស្រ្តេស បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ធ្វើឲ្យមានអារម្មណ៍ល្អ ពង្រឹងដល់សុខភាពបេះដូង និងច្រើនទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមានរឿងខ្លះនិយាយបន្ថែមទៀតថា ការរួមភេទអាចធ្វើឲ្យស្រ្តីឡើងទម្ងន់បាន។ ដូច្នេះតើវាពិតប្រាកដដែរទេ?
ទំនាក់ទំនងរវាងការរួមភេទ និងការឡើងទម្ងន់
មិនមានអំណះអំណាងណាមួយដែលនិយាយអំពីទំនាក់ទំនងរវាងការលូតលាស់រាងកាយ និងសកម្មភាពផ្លូវភេទទេ។ ទោះបីជាអ្នកខ្លះអាចមានអារម្មណ៍ថា រូបរាងខាងក្រៅរបស់អ្នកអាចចាប់ផ្តើមខុសប្លែកពីមុននៅពេលរួមភេទជាទៀងទាត់ តែវាក៏មិនមានមូលដ្ឋានច្បាស់លាស់ថា ការរួមភេទតែមួយមុខអាចធ្វើឲ្យឡើងទម្ងន់ ឬធ្វើឲ្យអ្នកមើលទៅមានមាឌធំជាងធម្មតាដែរ។
វាមិនមែនជាការរួមភេទទេ តែអតុល្យភាពនៃអ័រម៉ូនទៅវិញទេដែលកើនឡើងក្នុងពេលមានសកម្មភាពផ្លូវភេទ ទើបអាចមានឥទ្ធិពលទៅលើទម្ងន់បាន ដោយមិនខ្វល់ថាអ្នកមានអាយុប៉ុណ្ណាឡើយ។
តើស្រ្តីអាចនឹងឡើងទម្ងន់ទេក្រោយពីរួមភេទញឹកញាប់ទេ?
មានការបញ្ជាក់យ៉ាងច្រើនថា ស្រ្តី ជាពិសេសកំពុងតែមានទំនាក់ទំនងយ៉ាងសកម្មខាងផ្លូវភេទរយៈពេលយូរ គឺពិតជាងាយនឹងឡើងទម្ងន់ណាស់។ ជាថ្មីម្តងទៀត រឿងនេះគ្រាន់តែជាជំនឿមិនត្រឹមត្រូវប៉ុណ្ណោះ។ អ្នកអាចនឹងឡើងទម្ងន់បើសិនជាមានកត្តាផ្សេងៗចូលរួមដូចជា របបអាហារឬការមានផាសុកភាព ឬមានសុវត្ថិភាពរស់នៅ ហើយអ្វីដែលជាការពិតនោះគឺវាអាចកើតឡើងដល់ដៃគូទាំងសងខាងទៀតមិនមែនមានតែស្រ្តីឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាអ្នកញ៉ាំអាហារបានត្រឹមត្រូវ ហាត់ប្រាណ និងមានរបៀបរស់នៅល្អ វាក៏គ្មានហេតុផលណាមួយដែលអ្នកត្រូវបារម្ភអំពីការឡើងទម្ងន់ទាក់ទងនឹងការរួមភេទទៀតឡើយ៕