ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់គេង៣ប្រភេទដែលអ្នកម្តាយគួរតែកែចេញកុំឲ្យកូនរក្សាទម្លាប់គេងបែបនេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាកូនមានទម្លាប់គេងដោយយកដៃទ្រក្រោមខ្នើយរបស់គេ អ្នកគួរតែកែទម្លាប់គេងបែបនេះរបស់កូនចេញ ព្រោះបើកូនបន្តគេងបែបនេះ អាចធ្វើឲ្យឈាមដើរមិនស្រួល ថែមទាំងអាចធ្វើឲ្យដៃកូនស្ពឹកខ្លាំង។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់សម្រស់កូនផងដែរ។
- អ្នកមិនគួរឲ្យកូនទម្លាប់យកភួយគ្របមុខជិត ហើយគេងឡើយ ព្រោះការគេងបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូនបាន ដោយអាចធ្វើឲ្យកូនមិនឆ្លាតឡើយ។ ជាពិសេស កូននឹងអស់កម្លាំងខ្លាំងក្រោយពេលដែលក្រោកពីគេង។
- អ្នកម្តាយមិនគួរឲ្យកូនញ៉ាំឆ្អែតខ្លាំងមុនពេលចូលគេងឡើយ ព្រោះក្រពះ និងពោះវៀនរបស់កូននឹងរំលាយមិនបានល្អ ដោយធ្វើឲ្យកូនងាយធាត់ខ្លាំងខុសពីធម្មតាណាស់។ ដូចនេះ បើកូនមានទម្លាប់គេងទាំងនេះ អ្នកគួរតែកែចេញឲ្យលឿន ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)