ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ មានចរិតស្មោះត្រង់ ហើយមិនឆេវឆាវឡើយ។ ជាពិសេស គេជាបុគ្គលដែលអាចទ្រាំទ្រនឹងការលំបាកបាន ដោយអាចដើរដល់ផ្លូវដែលគេអាចកើបបានទ្រព្យច្រើន។ ដូចនេះ ជីវភាពដែលល្អនឹងស្ថិតនៅក្រោយ។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា ជាបុគ្គលដែលធ្វើអ្វីក៏មានគោលការណ៍របស់ខ្លួនដែរ ដោយមិនចូលចិត្តដើរតាមគំនិតអ្នកដទៃឡើយ។ ជាពិសេស គេជាបុគ្គលដែលម៉ត់ចត់ ហើយមិនចូលចិត្តបង្ករឿងឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ ធ្វើឲ្យគេអាចមានលុយខ្លាំងក្នុងពេលអនាគត។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាត ហើយគិតបានម៉ត់ចត់។ មិនថាក្នុងការងារ មុខរបរ និងជីវភាពរស់នៅទេ សុទ្ធតែអាចមានលាភនៅជិតខ្លួនជានិច្ច។ ជាហេតុដែលធ្វើឲ្យគេតែងទទួលបានជោគជ័យក្នុងជីវិត៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)