ដើម្បីបង្កើនការផលិតកូឡាជែនក្នុងរាងកាយអ្នកមិនចាំបាច់ត្រូវលេបថ្នាំគ្រាប់កូឡាជែនដែលមានតម្លៃថ្លៃៗឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះក៏ព្រោះតែអាហារមួយចំនួនមានប្រសិទ្ធខ្ពស់ក្នុងការបង្កើនបរិមាណកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិដែលជួយអោយស្បែកក្មេងជាងវ័យ ហើយសុខភាពសន្លាក់និងសក់រឹងមាំ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបង្កើនការផលិតកូឡាជែន ៖
១. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពស្បែកទប់ស្កាត់ការបំផ្លាញកូឡាជែន។
២. បន្លែបៃតង
អាហារមួយប្រភេទទៀតដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីបង្កើនការផលិតកូឡាជែន គឺបន្លែបៃតង។ អាហារនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់ការផលិតកូឡាជែន។
៣. ផ្លែឈើប្រភេទ Citrus
រួមមានក្រូច ទំពាំងបាយជូរ និងក្រូចឆ្មារជាដើមសុទ្ធតែមានផ្ទុកវីតាមីន C ខ្ពស់ដែលជួយបង្កើនការផលិតកូឡាជែន។
៤. តែស
ការទទួលទានតែសមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារប្រូតេអ៊ីនកូឡាជែនក្នុរាងកាយ។ តែសក៏ជាប្រភពដ៏ល្អបំផុតនៃសារធាតុ polyphenols ជួយទប់ស្កាត់អង់ស៊ីមមួយចំនួនមិនឱ្យបំបែកកូឡាជែន។
៥. ខ្ទឹមស
ក្រៅពីជួយបន្ថែមក្លិននិងរសជាតិដល់អាហារហើយនោះ ខ្ទឹមសក៏បង្កើនការផលិតកូឡាជែនផងដែរ។ ខ្ទឹមសមានផ្ទុកសារធាតុ sulfur ដែលអាចបញ្ឈប់ការបំបែកកូឡាជែន។
៦. សណ្ដែក
សណ្ដែកមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ក៏ដូចជាអាស៊ីតអាមីណូដែលត្រូវការចាំបាច់សម្រាប់ការសំយោគកូឡាជែន។ លើសពីនេះទៅទៀតសន្ដែកមួយចំនួនមានផ្ទុកជាតិ copper ដែលដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការផលិតកូឡាជែន៕