Join with Health.com.kh on Telegram

វាមិនមែនជាការពិតឡើយ។ ការប៉ះពាល់ ឬម៉ាស្សាសុដន់មិនអាចធ្វើឲ្យវាលូតលាស់ធំជាងមុនឡើយ។ វាមានព័ត៌មានខុសជាច្រើនអំពីការលូតលាស់របស់សុដន់។ ព័ត៌មានខ្លះដែលអ្នកបានលឿនគឺជារគុណវិបត្តិនៃការប្រើប្រាស់ផលិតផលដូចជា ក្រែម ឬថ្នាំគ្រាប់ដែលធ្វើឲ្យសុដន់កាន់តែធំជាងមុន (តែវាមិនមានប្រសិទ្ធភាពឡើយ)។ ចំណែកឯជំនឿមិនត្រឹមត្រូវផ្សេងៗទៀតគឺថា ក្មេងស្រីខ្លះដែលចង់បានសុដន់ដែលគេគិតថាតូចៗ គិតថា ការគេងពាក់អាវទ្រនាប់ ឬពាក់អាវទ្រនាប់ដែលតូចពេក អាចប៉ះពាល់ដល់ការលូតលាស់សុដន់ពួកគេ ប៉ុន្តែវាមិនមែនជារឿងពិតឡើយ។ 

តាមពិតទៅ ហ្សែន និងអ័រម៉ូនទេដែលកំណត់ការលូតលាស់របស់សុដន់។ ក្មេងស្រីខ្លះលូតលាស់លឿន និងខ្លះទៀតលូតលាស់យឺត ហើយសុដន់របស់ពួកកេអាចបន្តលូតលាស់ និងប្រែប្រួលរហូដល់ពួកគេពេញវ័យ។ ក្មេងស្រីគ្រប់គ្នាច្រើនតែចង់មានមោទនៈភាពចំពោះរាងកាយខ្លួន។ មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានសម្រាប់រឿងនេះដូចជា ការញ៉ាំអាហារដែលត្រឹមត្រូវ និងហាត់ប្រាណគ្រប់គ្រាន់ និងគេងច្រើន នឹងជួយដល់រាងកាយលូតលាស់ក្នុងរបៀបដែលផ្តល់សុខភាព។ 

មិនត្រូវអៀនខ្មាស់អំពីការនិយាយរឿងនេះជាមួយគ្រូពេទ្យឡើយបើសិនជាអ្នកមានសំណួរអំពីរាងកាយ និងរបៀបដែលវាកំពុងតែលូតលាស់។ គ្រូពេទ្យអាចនឹងឆ្លើយសំណួរអ្នកបានគ្រប់ពេល ហើយគាត់ក៏អាចនឹងផ្តល់ជាដំបូន្មានចំពោះការលូតលាស់ និងធំធាត់របស់សុដន់អ្នកបានដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង