ជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាជំងឺមួយប្រភេទដែលមានជាតិស្ករក្នុងឈាមឡើងខ្ពស់។ រាងកាយមនុស្សយើងក៏ងាយនឹងស៊ាំខ្លាំងនៃអ័រម៉ូនអាំងស៊ុយលីន ដែលវាជាធម្មតាមាននាទីដឹកនាំជាតិស្ករចេញពីចរន្តឈាម និងបញ្ចូលទៅក្នុងកោសិកា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឡើងជាតិស្ករក្នុងឈាមខ្លាំង អាចបណ្តាលឲ្យខូចខាតដល់សរីរាង្គ និងជាលិកាក្នុងរាងកាយ រួមទាំងផ្លូវក្រពះពោះវៀនផង។ អ្នកជំងឺទឹកនោមផ្អែមរហូតដល់ ៧៥ភាគរយទៅហើយដែលមានបញ្ហាក្រពះវៀនមួយចំនួន។ អាការៈញឹកញាប់របស់វាមានដូចជា៖
- ក្រហាយដើមទ្រូង
- រាករូស
- ទល់លាមក។
ភាគច្រើននៃបញ្ហាក្រពះពោះវៀនទាំងនេះបណ្តាលមកពីការខូចខាតសរសៃប្រសាទដោយសារតែការលើសជាតិស្ករក្នុងឈាម ឬជំងឺសរសៃប្រសាទបណ្តាលមកពីជំងឺទឹកនោមផ្អែម។ នៅពេលសរសៃប្រសាទរងការខូចខាត បំពង់លើក្រពះនិងក្រពះមិនអាចកន្ត្រាក់បានដូចធម្មតាក្នុងការបញ្ជូនអាហារទៅក្នុងក្រពះពោះវៀនឡើយ។ ថ្នាំខ្លះដែលប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែមក៏បណ្តាលឲ្យមានបញ្ហាក្រពះពោះវៀនដែរ។
នៅពេលអ្នកញ៉ាំអាហារ អាហារនឹងធ្វើដំណើរពីបំពង់លើក្រពះចូលទៅក្នុងក្រពះដើម្បីមានអាស៊ីតរំលាយអាហារទាំងនោះ។ សាច់ដុំមួយបាច់នៅផ្នែកខាងក្រោមនៃបំពង់លើក្រពះមាននាទីទប់ស្កាត់អាស៊ីតក្នុងក្រពះកុំឲ្យច្រាលឡើងទៅខាងលើវិញ។ ករណីជំងឺច្រាលអាស៊ីតក្រពះមកខាងលើ ឬហៅថា Gastroesophageal Reflux Disease (GERD) មានន័យថា សាច់ដុំមួយបាច់ខាងក្រោមបំពង់លើក្រពះមានការចុះខ្សោយ ហើយក៏អាចអនុញ្ញាតិឲ្យអាស៊ីតច្រាលឡើងទៅក្នុងបំពង់លើក្រពះដែរ។ ការច្រាលនេះនឹងធ្វើឲ្យមានអាការៈឈឺចាប់បបែបក្រហាយៗក្នុងទ្រូង។ អ្នកដែលមានជំងឺទឹកនោមផ្អែមគឺងាយនឹងមានជំងឺ GERD និងក្រហាយដើមទ្រូងនេះណាស់។
អ្នកធាត់ជ្រុលគឺជាមូលហេតុមួយនៃជំងឺ GERD ដែលវាញឹកញាប់បំផុតលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២តែម្តង។ មូលហេតុមួយផ្សេងទៀតគឺការខូចខាតរបស់សរសៃប្រសាទដោយសារតែជំងឺទឹកនោមផ្អែមតែម្តង។ គ្រូពេទ្យអាចនឹងធ្វើតេស្តរកមើលការច្រាលអាស៊ីតនេះតាមរយៈការថតអង់ដូស្កុប។
អ្នកក៏ប្រហែលជាត្រូវការធ្វើតេស្តដើម្បីពិនិត្យកម្រិតអាស៊ីតក្នុងក្រពះផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងការលេបថ្នាំទប់អាស៊ីត ឬប្រភេទថ្នាំ Proton Pump Inhibitors (PPIs) អាចជួយបំបាត់បញ្ហា GERD និងអាការៈក្រហាយទ្រូងបែបនេះបាន៕