ការមើលថែទាំទារកគឺជាពេលវេលាដែលពិបាកបំផុត ព្រោះគេតែងតែរករឿងជានិច្ច ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីល្បិចមួយចំនួនក្នុងការមើលថែ នោះវានឹងធ្វើឲ្យអ្នកមានភាពងាយស្រួល។ តើមានវិធីណាខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ធ្វើយ៉ាងណាទើបកូនបាត់យំ
ទារកដែលទើបនឹងកើតគឺស្តាប់មិនដឹងពីពាក្យសម្តីដែលអ្នកនិយាយឡើយ ដូចនេះគេតែងតែប្រើសកម្មភាពផ្សេងៗមកប្រាប់អ្នកថាគេចង់បានអ្វី ដូចនេះនៅពេលដែលគេចង់ឲ្យអ្នកពរ គេតែងតែយំជានិច្ច ដោយសារតែពេលដែលគេយំម្តងៗ អ្នកតែងតែប្រញាប់ពរគេឡើង ដូចនេះនៅពេលដែលគេយំ អ្នកមិនត្រូវពរគេទេ តែពេលដែលគេមិនយំទើបអ្នកអាចពរ ដើម្បីឲ្យគេដឹងថានៅពេលដែលមិនយំ ទើបមានគេពរ។
ធ្វើម៉េចទើបទារកគេងដល់ភ្លឺ
ប្រសិនជាអ្នកមិនចង់ឲ្យកូនរករឿងនៅពាក់កណ្តាលយប់ អ្នកមិនត្រូវឲ្យគេមានទម្លាប់បៅទឹកដោះគោនៅពេលយប់នោះទេ ព្រោះប្រសិនជាគេកំពុងតែគេ ហើយអ្នកបែរជាដាស់ឲ្យគេបៅ នោះយូរទៅកូននឹងមានទម្លាប់អាក្រក់នេះ ឲ្យតែដល់ពាក់កណ្តាលយប់ គេនឹងយំរករឿងបៅជាមិនខាន។
ទុកឲ្យកូនគេងលក់តាឯង
នៅពេលដែលអ្នករៀបចំឲ្យកូនចូលគេង អ្នកមិនត្រូវច្រៀង និងពរគេលើដៃ ហើយយោរមកយោរទៅនោះទេ ព្រោះវាអាចធ្វើឲ្យកូនមានទម្លាប់អាក្រក់ នោះថ្ងៃក្រោយបើអ្នកមិនយោរគេ គេមិនអាចគេងលក់បានឡើយ ហើយថែមទាំងអាចប៉ះពាល់ដល់ខួរក្បាលកូនទៀតផង ដោយសារតែខួរក្បាលរបស់កូនលូតលាស់មិនទាន់គ្រប់ជ្រុងជ្រោយ។
ងូតទឹករាល់ថ្ងៃ
អ្នកត្រូវតែងូតទឹកឲ្យកូនរាល់ថ្ងៃ ទើបគេមិនរករឿងដោយសារតែស្អិតខ្លួន ប៉ុន្តែអ្នកមិនត្រូវប្រើសាប៊ូរាល់ថ្ងៃនោះទេ ព្រោះវាអាចប៉ះពាល់ដល់ស្បែកកូន ដោយអ្នកអាច៣ថ្ងៃប្រើម្តងទើបល្អ ព្រោះទារកនៅតូចពេក មិនស័ក្តិសមក្នុងការប្រើសាប៊ូច្រើនឡើយ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)