ជំងឺរលាកថ្លើមប្រភេទ C បង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ C ដែលនាំឱ្យថ្លើមទៅជារលាក។ អ្នកជំងឺភាគច្រើនគឺមិនមានរោគសញ្ញារបស់ជំងឺនេះទេ រហូតដល់ថ្លើមមានការខូច ខាតរហូត ដល់រយៈពេល ១០ឆ្នាំក្រោយ ឬក្នុងពេលធ្វើតេស្តរពិនិត្យសុខភាព។
បើសិនជាអ្នកត្រូវបានគ្រូពេទ្យថាមានជំងឺរលាកថ្លើមប្រភេទ C ហើយ គាត់ទំនងជាណែនាំឲ្យផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដូចជា៖
-ឈប់ផឹកគ្រឿងស្រវឹង
-ចៀសវាងការប្រើថ្នាំដែលធ្វើឲ្យខូចថ្លើមកាន់តែខ្លាំង
-បង្ការកុំឲ្យឆ្លងទៅអ្នកដទៃដូចជា គ្របមុខរបួសឲ្យជិត និងកុំប្រើរបស់របរផ្ទាល់ខ្លួនរួមជាមួយអ្នកដទៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855