ក្រៅពីការទំពារអាហារ ឬអ្វីដែលរឹងៗអាចបណ្ដាលឱ្យថ្គាមឈឺនិងរមាស់ពេលខ្លះ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមូលហេតុផ្សេងទៀតនៃបញ្ហានេះ។ ថាតើការឈឺចាប់ថ្គាមអាចបណ្ដាលមកពីអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុស្មានមិនដល់មួយចំនួនដែលអាចបង្កឱ្យឈឺថ្គាម ៖
១. ស្ត្រេស
សាច់ដុំអាចនឹងប្រែជាឡើងតឹងនៅពេលអ្នកស្ត្រេសខ្លាំង រួមបញ្ចូលទាំងសាច់ដុំនៃថ្គាម។ ដូច្នេះហើយប្រសិនបើអ្នកមិនព្យាយាមគ្រប់គ្រងស្ត្រេសទេនោះ យូរទៅអ្នកអាចនឹងជួបប្រទះបញ្ហាឈឺថ្គាម។
២. ជំងឺថប់បារម្ភ
ក៏ដូចនឹងស្ត្រេសដែរ បញ្ហាថប់បារម្ភក៏ជាអ្វីមួយដែលបណ្ដាលឱ្យសាច់ដុំថ្គាមឡើងតឹង។
៣. ការសង្គ្រឺតធ្មេញ
ការសង្គ្រឺតធ្មេញមិនត្រឹមតែអាចបណ្ដាលឱ្យឈឺថ្គាមប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់ធ្មេញផងដែរ។
៤. ជំងឺអញ្ចាញធ្មេញ
ក្នុងករណីខ្លះជំងឺអញ្ចាញធ្មេញមិនត្រឹមតែបង្កផលប៉ះពាល់ដល់ធ្មេញនិងអញ្ចាញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបណ្ដាលឱ្យឈឺឆ្អឹងថ្គាមផងដែរ។ នេះជាមូលហេតុមួយដែលអ្នកគួរកុំស្ទាក់ស្ទើនឹងទៅជួបពេទ្យធ្មេញ។
៥. ជំងឺពុកធ្មេញ
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាជំងឺពុកធ្មេញអាចបណ្ដាលឱ្យធ្មេញមានការឈឺចាប់។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាជំងឺពុកធ្មេញក៏ជះឥទ្ធិពលដល់ផ្នែកផ្សេងៗក្បែរនោះដូចជាថ្គាមឱ្យឈឺចាប់ដែរ?
៦. ឈឺក្បាលបែប Tension
អាការៈឈឺក្បាលប្រភេទនេះអាចបណ្ដាលឱ្យគ្រប់ផ្នែកទាំងអស់នៃមុខ រួមទាំងថ្គាមត្រូវឈឺចាប់ដូចក្បាលផងដែរ។
៧. ជំងឺរលាកសន្លាក់
វាជាការពិតដែលសន្លាក់មួយចំនួនក្នុងរាងកាយរួមបញ្ចូលទាំងក្បាលជង្គង់ ត្រគាក ស្មា កែងដៃ កដៃ និងម្រាមដៃងាយជួបប្រទះអាការៈរលាកជាងផ្នែកដទៃ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហារលាកសន្លាក់ក៏នៅតែអាចជះឥទ្ធិពលដល់សន្លាក់ផ្សេងទៀត រួមបញ្ចូលទាំងសន្លាក់ថ្គាម។
៨. ជំងឺគាំងបេះដូង
ជំងឺគាំងបេះដូងក៏អាចបង្កអាការៈឈឺថ្គាមផងដែរ ចូរកុំស្ទាក់ស្ទើនឹងស្វែងរកជំនួយភ្លាមប្រសិនបើមានអមមកជាមួយនូវរោគសញ្ញាដទៃទៀតដួចជាឈឺទ្រូង ភាពខ្លីនៃដង្ហើម វិលមុខ បែកញើស និងចង្វាក់បេះដូងលោតញាប់ខុសធម្មតា៕