មិនថាមនុស្សចាស់ ឬក្មេងនោះទេ សុទ្ធតែអាចមានជំងឺខ្វះឈាមទាំងអស់ ព្រោះដោយសារចំនីអាហារ និងការរស់នៅប្រចាំថ្ងៃ ទើបអាចធ្វើឱ្យអ្នកមានជំងឺនេះ ដូចនេះតើគួរតែធ្វើដូចម្តេចទើបកូនអ្នកមិនមានជំងឺនេះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. កូនក្មេងដែលបៅទឹកដោះម្តាយងាយមានជំងឺខ្វះឈាមណាស់ ដូចនេះនៅពេលដែលកូនមានអាយុ៥ខែ អ្នកអាចបន្ថែមអាហារផ្សេងៗដល់កូនឱ្យបរិភោគបាន។
  2. នៅពេលដែលអ្នកបន្ថែមអាហារឱ្យកូនបរិភោគ អ្នកត្រូវតែបន្ថែមពីបរិមាណតិចទៅច្រើន ពីអាហារមួយប្រភេទទៅច្រើនប្រភេទ ហើយនៅពេលដែលកូនមានអាយុចាប់ពី៦ទៅ៧ខែ អ្នកអាចឱ្យកូនបរិភោគត្រី ស៊ុត បន្លែផ្សេងៗ ដើម្បីឱ្យកូនអាចស្រូបយកជាតិដែក និងវីតាមីនB12ទើបកូនអាចចៀសពីជំងឺខ្វះឈាមនេះបាន។
  3. នៅពេលដែលអ្នកបន្ថែមអាហារឱ្យកូនបរិភោគ អ្នកត្រូវតែជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ឱ្យកូនបរិភោគ ទើបវាអាចទ្រទ្រង់រាងកាយកូនបាន។
  4. អ្នកត្រូវតែឱ្យកូនបរិភោគអាហារដែលមានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ នោះវានឹងជួយទ្រទ្រង់រាងកាយកូនបាន ហើយថែមទាំងអាចធ្វើឱ្យកូនមានសុខភាពល្អ ដូចនេះកូននឹងមិនងាយមានជំងឺនេះឡើយ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង