ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ោងរបស់អ្នកម្តាយដែលមានផ្ទៃពោះគួរតែចូលគេង ទើបល្អចំពោះកូនក្នុងផ្ទៃ។ តើមានម៉ោងណាទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មានអ្នកម្តាយមួយចំនួនយល់ថា ឲ្យតែញ៉ាំឆ្អែត ពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹម ឬវីតាមីន ព្រមទាំងទៅមន្ទីរពេទ្យពិនិត្យឲ្យបានទៀងពេល នោះកូនក្នុងផ្ទៃនឹងអាចលូតលាស់បានល្អ។ តាមពិតទៅ ក្រៅពីបរិភោគអាហារដែលមានផ្ទុកសារធាតុចិញ្ចឹម ព្រមទាំងទៅមន្ទីរពេទ្យពិនិត្យ អ្នកម្តាយក៏គួរតែហាត់ប្រាណខ្លះ ហើយគេងឲ្យបានគ្រប់ដែរ ទើបជួយកូនក្នុងផ្ទៃឲ្យលូតលាស់ល្អ។ ដូចនេះ អ្នកម្តាយគួរតែចូលគេងឲ្យមុនម៉ោង១០ ឬម៉ោង១១ ព្រោះចាប់ពីម៉ោង១១ទៅ ថ្លើមអ្នកនឹងចាប់ផ្តើមបញ្ចេញជាតិពុលចេញមក។ ប្រសិនជាអ្នកអាចគេងលក់ស្រួលក្នុងម៉ោងនឹង ថ្លើមអ្នកនឹងអាចបញ្ចេញជាតិពុលមកក្រៅអស់ ដោយធ្វើឲ្យមិនប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)