Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំរកា

បុគ្គលដែលកើតក្នុងឆ្នាំរកា គឺមានភាពរស់រវើកណាស់ មិនថាស្រី ឬប្រុសទេ។ បុរសដែលកើតក្នុងឆ្នាំរកា ក្នុងពេលវ័យក្មេង មិនសូវរកបានលុយទេ ប៉ុន្តែពេលដែលមានអាយុកាន់តែច្រើន លុយដែលអាចចំណេញបានគឺកាន់តែខ្ពស់។ ចំណែកនារីដែលកើតក្នុងឆ្នាំរកា មនុស្សស្រីដែលអាចមើលថែទាំគ្រួសារបានល្អ ថែមទាំងអាចរកបានលុយ ធ្វើឲ្យគ្រួសាររស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។

ឆ្នាំកុរ

មនុស្សដែលកើតក្នុងឆ្នាំកុរ មានចិត្តដែលស្មោះ ថែមទាំងមានលាភដែលខ្ពស់។ ចំពោះបុរសដែលកើតក្នុងឆ្នាំកុរ មានចិត្តកត្តញ្ញូតាធម៌ ថែមទាំងមានទំនួលខុសត្រូវខ្ពស់ ហើយអាចរកបានការងារដែលពេញចិត្ត និងមានប្រាក់ខែខ្ពស់។ ចំណែកនារីដែលកើតក្នុងឆ្នាំកុរ មានចិត្តទូលាយ មិនចូលចិត្តប្រកាន់ជាមួយនរណាឡើយ។ ជាពិសេស គេជាបុគ្គលដែលអាចពឹងលើដៃសងខាងរបស់ខ្លួនដើម្បីសាងគ្រួសារដ៏មានសុភមង្គលមួយបាន។

ឆ្នាំវក

បុរសដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាត បត់បែនលឿន ថែមទាំងមាននិស្ស័យខ្ពស់ជាមួយអ្នកដទៃ។ ជាហេតុដែលធ្វើឲ្យគេអាចរកបានប្រាក់ច្រើន។ ចំណែកនារីឆ្នាំវកវិញ មានចរិតរួសរាយដោយតែងគិតអ្វីដែលល្អ ឯករាជ្យ ព្រមទាំងពូកែរកលុយផងដែរ។ ដូចនេះ គ្រួសាររបស់គេនឹងមិនលំបាកយូរឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)