ថ្វីបើការសិក្សាមួយចំនួនបានបង្ហាញថា ការដែលស្លៀកខោទ្រនាប់តឹងៗអាចបន្ថយចំនួនមេជីវិតឈ្មោលមែនក៏ដោយ តែការសិក្សាខ្លះក៏មិនបានរកឃើញអ៊ីចឹងដែរ។ 

ពងស្វាសហាក់បីដូចជាចូលចិត្តនូវអ្វីដែលវារស់នៅខាងក្រៅរាងកាយ។ ប៉ុន្តែហេតុផលដ៏សំខាន់ដែលតម្រូវឲ្យពងស្វាសនៅខាងក្រៅរាងកាយគឺដោយសារតែសីតុណ្ហភាពក្នុងខ្លួនមនុស្សប្រុសគឺក្តៅខ្លាំង ដែលវាមិនមានផលល្អក្នុងការផលិតមេជីវិតឈ្មោលឡើយ។ ដូច្នេះទើបធម្មជាតិបង្កើតវាឲ្យនៅខាងក្រៅតែម្តងទៅ។ 

ដូច្នេះការដែលដាក់កម្តៅខ្លាំងពេកដល់ពងស្វាសអាចបន្ថយចំនួនមេជីវិតឈ្មោលបាន (ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ប្រើជាការពន្យាកំណើតឡើយ)។ ដូច្នេះការស្លៀកសម្លៀកបំពាក់ និងខោទ្រនាប់តឹងៗដែលគៀបដល់ពស្វាសខ្លាំង វាអាចនឹងធ្វើឲ្យកើតកម្តៅដល់កន្លែងនេះ ហើយក៏ប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលដែរ។ ប៉ុន្តែអ្នកជំនាញជាច្រើនគិតថា វាមិនគ្រប់គ្រាន់សម្រាប់ផ្លាស់ប្តូរសីតុណ្ហភាពដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរណាមួយគួរឲ្យកត់សម្គាល់ឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង