ការឈឺក្បាលជាទូទៅសម្គាល់ដឹងតាមរយៈការឈឺចាប់ ឬមិនមានផាសុកភាព នៅកន្លែងណាមួយនៃក្បាល ស្បែកក្បាល ឬកញ្ចឹងក។
វាអាចជាសញញញាមួយនៃអ្វីៗគ្រប់យ៉ាងចាប់ពី ស្រ្តេសតិចតួច រហូតដល់ជំងឺគ្រោះថ្នាក់ សរសៃឈាមខួរក្បាលដែលគំរាមហែងដល់អាយុជីវិត។ ការសិក្សាដឹងរឿងទាំងអស់អំពីអាការៈនេះ គឺជាជំហ៊ានដំបូងមួយដែលអ្នកអាចស្វែងរកការព្យាបាល និងការបង្ការបាន។ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
• សិក្សាឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន ដូចជាអ្វីដែលធ្វើឲ្យអ្នកឈឺក្បាល និងរបៀបដែលអាចបង្ការបញ្ហានេះបាន
• ផ្តោតសំខាន់ទៅលើសំណួរដ៏សំខាន់ៗបំផុត និងស្វែងរកចម្លើយណាដែលចាំបាច់
• ចូរនិយាយរឿងដែលអ្នកបារម្ភឬភ័យខ្លាចអំពីការឈឺក្បាលនេះប្រាប់គ្រូពេទ្យឲ្យបានដឹងផង
• បើសិនជាអ្នកមិនយល់អ្វីមួយ ចូរសួរគ្រូពេទ្យ ឬសុំឲ្យគ្រូពេទ្យពន្យល់ទៅ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855