វីរុសកូរ៉ូណាថ្មី ឬ កូវីដ ១៩ ចំនួន ៣ប្រភេទកំពុងតែរាលដាលនៅជុំវិញពិភពលោក។
ក្រុមអ្នកស្រាវជ្រាវមកពី Cambridge University បានតាមដានប្រវត្តិហ្សេននៃការបង្ករោគចាបប់ពីខែធ្នូឆ្នាំទៅ រហូតដល់ខែមិនាឆ្នាំ ២០២០ ហើយក៏បានរកឃើញប្រភេទវីរុសកូរ៉ូណាថ្មីនេះចំនួន បីប្រភេទ ដែលមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។
តាមការវិភាគបានឲ្យដឹងថា វីរុសកូរ៉ូណាប្រភេទ A ដែលជាវីរុសហ្ស៊ីនឆ្លងពីសត្វប្រចៀវមកមនុស្សតាមរយៈសត្វពង្រូល មិនមែនត្រូវបានគេរកឃើញច្រើនបំផុតក្នុងប្រទេសចិនទេ។ ផ្ទុយទៅវិញ ការផ្ទុះវីរុសកូរ៉ូណាក្នុងប្រទេសចិនរហូតដល់ធ្ងន់ធ្ងរខ្លាំងនោះគឺបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទ B ទៅវិញ ដែលវាបានធ្វើចរាចរណ៍យ៉ាងឆ្ងាយ។
លទ្ធផលបានបង្ហាញថា វីរុសប្រភេទ A មានការកើតឡើងយ៉ាងច្រើនបំផុតក្នុងប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក ដែលគេរកឃើញថាមានចំនួនអ្នកកើតជំងឺកូវីដ ១៩ រហូតដល់ជាងន្លះលាន ករណីឯណោះ។
២ភាគបីនៃប្រជាជនអាមេរិកដែលសង្ស័យថាមានជំងឺនេះគឺរកឃើញ ជាប្រភេទ A ។
វេជ្ជបណ្ឌិត Peter Forster និងក្រុមរបស់គាត់បានរកឃើញថា ប្រទេសអង់គ្លេសភាគច្រើនគឺរងការបង្ករោគពីវីរុសកូរ៉ូណាប្រភេទ B ដោយក្នុងនោះត្រូវបានគេរកឃើញរហូតដល់ ៣ភាគ៤នៃករណីជំងឺទាំងអស់។ ប្រទេសស្វីស អាឡឺម៉ង់ បារាំង ប៊ែលហ្ស៊ិក និងណរឌឺឡែន ក៏រងឥទ្ធិពលពីវីរុសប្រភេទ B នេះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ វីរុសកូរ៉ូណាប្រភេទថ្មីមួយទៀតហៅថា ប្រភេទ C ដែលចាប់កំណើតចេញពីប្រភេទ B នោះ បានរាលដាលទៅកាន់ប្រទេសអ៊ឺរ៉ុបហើយតាមរយៈប្រទេសសិង្ហបូរី។ អ្នកវិទ្យាសាស្រ្តជឿថា វីរុសកូរ៉ូណានេះ ឬឈ្មោះផ្លូវការថា SARS-CoV-2 កំពុងតែបន្តបំបែកខ្លួនទៀត ឬហៅថា Mutation ដើម្បីយកឈ្នះភាពស៊ាំរបស់ប្រព័ន្ធភាពស៊ាំមនុស្សយើងក្នុងលក្ខណៈខុសៗគ្នា៕