អ្នកវិទ្យាសាស្ត្រអង់គ្លេសបានព្រលយពាក្យថាវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩អាចនឹងមានប្រើប្រាស់ជាសាធារណ: នៅខែកញ្ញាខាងមុខនេះ បើសិនជាអ្វីៗដំណើរការ បានល្អដូចការព្រាងទុក។

សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Oxford University  លោកស្រី សារ៉ា ហ្គីលបឺត បាននិយាថា លោកស្រីមាន ជំនឿ៨០ភាគរយថាវ៉ាក់សាំងនេះនឹងមានប្រសិទ្ឋភាព។

លោកស្រីគឺជាអ្នកដឹកនាំការស្រាវជ្រាវវ៉ាក់សាំងកូរ៉ូណាវីរុសឬកូវីដ១៩នៅអង់គ្លេស។

លោកស្រីបន្តទៀតថាសេណារីយ៉ូប្រកដោយសុទិដ្ឋិនិយមនេះអាចនកើតមាន បើសិនជាការសាកល្បងវ៉ាក់សាំងទៅលើមនុស្សអាចនឹងចាប់ផ្តើមក្នុងរយះពេលពីរសប្តាហ៍ទៀត។ ទោះបីជាពីមុន យើងគិតថានឹងត្រូវការពេលវេលា១៨ខែដើម្បី បង្កើតវ៉ាក់សាំងនេះក្តី ឥឡូវយើងគិតថាយើងនឹងអាចបង្កើតវាបានត្រឹមខែកញ្ញា។

រដ្ឋាភិបាលអង់គ្លេសបានសន្យាហើយនឹងផ្តល់លុយសម្រាប់ការផលិតវ៉ាក់សាំងនេះរាប់លានដើម្បីអោយមានការប្រើប្រាស់ទាន់ពេលវេលា។

បើសិនជាវ៉ាក់សាំងនេះបានបង្កើតបានត្រឹមខែកញ្ញាមែននោះ វានឹងបានជួយមនុស្ស ជាច្រើនក្នុងពិភពលោកពីការស្លាប់ដោយមេរោគកូវីដ១៩ ខណះដែលរហូតមក ដល់ពេលនេះបានសម្លាប់មនុស្សជាងមួយសែននាក់និងបានធ្វើអោយមនុស្សចំនួន១លាន៧សែននាក់ធ្លាក់ខ្លួនឈឺ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង