អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតសម្រាប់ជីវិតប្រចាំថ្ងៃ តែវាអាចជារឿងសាំចិត្តមួយបើសិនជាអ្នកមានការរវល់ខ្លាំងនៅពេលព្រឹក។ ដូច្នេះតើអ្នកអាចមានគ្រោះថ្នាក់ចំពោះសុខភាពដែរទេនៅពេលមិនបានញ៉ាំអាហារពេលព្រឹក? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអាហារពេលព្រឹកពិតជាសំខាន់មែនឬ?
អាហារពេលព្រឹកប្រហែលជាមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។ សារៈសំខាន់នៃអាហារពេលព្រឹកគឺផ្អែកទៅតាមការសិក្សាបែបអង្គេតទេ។ ការសិក្សាទាំងនេះមិនបានបញ្ជាក់អំពីសារៈសំខាន់របស់វានៅឡើយទេ។ ដូច្នេះបើសិនជានរណាម្នាក់ដែលមិនបានភ្ញាក់ពីគេងមកឃ្លានទេ ការពន្យាពេលញ៉ាំប្រហែលជារឿងល្អជាង។
ចូរស្តាប់នូវការឃ្លានរបស់អ្នកផងដើម្បីដឹងថាតើអាហារពេលព្រឹកមានសារៈសំខាន់សម្រាប់អ្នកប៉ុណ្ណា។ អ្វីដែលអ្នកញ៉ាំពេញមួយថ្ងៃគឺសំខាន់ជាងការផ្តោតសំខាន់តែលើអាហារពេលព្រឹកទៅទៀត។
តើអ្វីទៅជាប្រយោជន៍នៃការញ៉ាំអាហារពេលព្រឹក?
រឿងនេះមិនមែនមានន័យថា ដំបូន្មានញ៉ាំអាហារពេលព្រឹកគឺជារឿងដែលខានមិនបានឡើយ តែវាមានន័យថា សារៈសំខាន់របស់វាមានការប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យោងទៅតាមការសិក្សា ខាងក្រោមនេះគឺជាចំណុចសំខាន់សម្រាប់ការញ៉ាំអាហារពេលព្រឹកក្នុងរយៈពេលពីរបីម៉ោងក្រោយភ្ញាក់ពីគេង៖
- ជួយឲ្យឆ្អែត៖ ការញ៉ាំអាហារពេលព្រឹកអាចជួយរាងកាយធ្វើការបានយ៉ាងល្អបំផុត ដែលវាអាចជួយសម្រកទម្ងន់បានថែមទៀតផង។ អត្ថប្រយោជន៍ដ៏ធំបំផុតនោះគឺវាធ្វើឲ្យអ្នកមានកម្លាំង។
- ពង្រឹងដល់សុខភាពបេះដូង៖ ពេលព្រឹកគឺជាពេលវេលាមួយដែលរាងកាយមានភាពស៊ាំនឹងអាំងស៊ុយលីនខ្លាំង ដូច្នេះវានឹងប្រើប្រាស់ជាតិស្ករក្នុងឈាមកាន់តែមានប្រសិទ្ធភាព។ វាក៏ជាពេលវេលាដ៏ល្អបំផុតក្នុងការជ្រើសរើសអាហារមានជាតិសរសៃខ្ពស់ដែរ ព្រោះវាអាចជួយបញ្ចុះកូឡេស្តេរ៉ុលបាន។
- បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម៖ តាមការសិក្សាមួយបានរកឃើញថា អ្នកដែលតមអាហារពេលព្រឹក ៤ ទៅ៥ថ្ងៃក្នុងមួយសប្តាហ៍ ធ្វើឲ្យប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២រហូតដល់ ៥៥ភាគរយឯណោះ។
- បន្ថយភាពស្មុគស្មាញក្នុងខួរក្បាល៖ ខួរក្បាលត្រូវការថាមពលដើម្បីធ្វើការ។ អាហារពេលព្រឹកអាចជួយឲ្យអ្នកកាន់តែមានភាពប្រុងប្រយ័ត្ន ផ្ចង់អារម្មណ៍ និងសប្បាយចិត្ត៕