ទម្លាប់មួយចំនួនអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសមត្ថភាពក្នុងការស្ដាប់លឺ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលបង្កគ្រោះថ្នាក់ដល់ការស្ដាប់លឺ ៖
១. ការជក់បារី
មិនត្រឹមតែសួតប៉ុណ្ណោះទេ ការជក់បារីអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាពរាងកាយទាំងមូលរួមទាំងសមត្ថភាពនៃការស្ដាប់លឺផងដែរ។ សារធាតុពុលនៃបារីងាយនឹងជ្រាបទៅកាន់ជាលិកា កោសិកា និងសរីរាង្គដទៃទៀតណាស់នៅពេលវាចូលក្នុងលំហូរឈាម។ ការជក់បារី គឺគ្រោះថ្នាក់ចំពោះការស្ដាប់លឺដោយវាបណ្ដាលឱ្យសសៃឈាមរួមតូច ហើយបង្កបញ្ហាកង្វះអុកស៊ីស៊ីសែននិងសារធាតុចិញ្ចឹមទៅកាន់ផ្នែកផ្សេងៗនៃសារពាង្គកាយ ព្រមទាំងផ្នែកខាងក្នុងនៃត្រចៀក។
២. មិនទៅជួបពេទ្យធ្មេញ
បាក់តេរីក្នុងមាត់មិនស្ថិតនៅតែក្នុងមាត់ឡើយ វាអាចចូលទៅក្នុងលំហូរឈាមបង្កការរលាកនិងស្ទះក្នុងសសៃឈាម។ ម្យ៉ាងវិញទៀតបាក់តេរីក្នុងមាត់អាចបង្កការរលាកសសៃឈាមក្នុងត្រចៀកជះផលប៉ះពាល់ដល់ការស្ដាប់លឺ។
៣. ទទួលទានគ្រឿងស្រវឹងច្រើន
ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតធម្យម គឺពិតជាល្អណាស់សម្រាប់បេះដូងនិងសុខភាពរាងកាយទាំងមូល។ អ្នកមិនគួរទទួលទានលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារីនិង ២ កែវប្រសិនបើអ្នកជាបុរសឡើយ។ គ្រឿងស្រវឹងច្រើនពេកក្នុងលំហូរឈាមអាចបំផ្លាញរោមតូចឆ្មារនៃផ្នែកខាងក្នុងត្រចៀកជះឥទ្ធិពលដល់ការស្ដាប់លឺ។
៤. ការស្ដាប់ផ្ទាល់នឹងសម្លេងខ្លាំងៗ
ការស្ដាប់ផ្ទាល់នឹងសម្លេងខ្លាំងៗជាប្រចាំក៏អាចបង្កផលប៉ះពាល់ដល់ការស្ដាប់លឺគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមចៀសវាងស្ដាប់ផ្ទាល់នឹងសម្លេងខ្លាំង។ វាក៏សំខាន់ក្នុងការកម្រិតរយៈពេលស្ដាប់កាសរបស់អ្នកផងដែរ ហើយកុំបើកសម្លេងលឺៗពេក៕