ភាគច្រើននៃពួកយើងប្រហែលមិនធ្លាប់ដឹងទេថាគ្រឿងទេសមួយចំនួនមានប្រសិទ្ធភាពជួយឱ្យស្រកទម្ងន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគ្រឿងទេសទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងទេសមួយចំនួនដែលជួយឱ្យស្រកទម្ងន់ ៖
១. រមៀត
ជាប្រភពដ៏ប្រសើរនៃសារធាតុ Curcumin ដែលជួយបន្ថយការកកើតផ្ដុំនៃជាលិកាខ្លាញ់ចាំបាច់ក្នុងការស្រកទម្ងន់។ ការរួមបញ្ចូលរមៀតក្នុងរបបអាហារក៏ជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយនិងបន្សាបជាតិពុលក្នុងថ្លើមផងដែរ។
២. ម្សៅឈើអែម
គ្រឿងទេសនេះជួយបន្ថយចំណង់អាហារនិងទប់ស្កាត់ការស្ដុកទុកជាតិខ្លាញ់មិនល្អក្នុងរាងកាយផងដែរ។ អ្នកអាចលាយម្ស៉ៅឈើអែម ១ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ ពែង។ កូរឱ្យសព្វ សឹមទទួលទានកន្លះពែងនៅពេលព្រឹកពោះទទេមិនទាន់ញ៊ាំអ្វី និងកន្លះពែង ៤៥ នាទីក្រោយអាហារល្ងាច។
៣. ខ្ញី
ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។ ដូច្នេះប្រសិនបើចង់ស្រកទម្ងន់កុំភ្លេចរួមបញ្ចូលខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។
៤. ម្ទេសក្រហម
ម្ទេសក្រហមមានផ្ទុកសារធាតុ capsaicin ដែលជួយឱ្យស្រកទម្ងន់ដោយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។
៥. ខ្ទឹមស
ខ្ទឹមសមានផ្ទុកសារធាតុ ajoene ជួយបំផ្លាញជាតិខ្លាញ់មិនល្អដែលស្ដុកទុកក្នុងរាងកាយ។ ខ្ទឹមស ក៏ជួយដុតបំផ្លាញជាតិកាឡូរីដែលលើសផងដែរ៕