កាលពីម្សិលមិញយើងខ្ញុំបានប្រាប់អ្នកពីទឹកដោះគោមួយចំនួនដែលស្ត្រីមានផ្ទៃពោះមិនគួរទទួលទានឡើយ ព្រោះវាប៉ះពាល់ដល់សុខភាពអ្នក និងកូនបាន ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីទឹកដោះគោ៤ប្រភេទដែលស្ត្រីមានផ្ទៃពោះអាចផឹកបាន នោះវានឹងធ្វើឲ្យអ្នកមានសុខភាពល្អ ថែមទាំងអាចធ្វើឲ្យកូនស្អាតទៀតផង។ តើមានទឹកដោះគោអ្វីទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ទឹកដោះគោស្រស់
អ្នកអាចជ្រើសរើសទឹកដោះគោស្រស់មកពិសារបាន ព្រោះនៅក្នុងទឹកដោះគោស្រស់មិនមានថ្នាំច្រើននោះទេ ហើយវាថែមទាំងមានសារធាតុចិញ្ចឹមជាច្រើនដែលល្អចំពោះអ្នក និងកូនខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យកូនមានស្បែកស្អាតទៀតផង។
- ទឹកដោះគោជូរ
អ្នកអាចបរិភោគទឹកដោះគោជូរបាន ព្រោះទឹកដោះគោជូរអាចជួយឲ្យក្រពះអ្នករំលាយអាហារបានលឿន ដូចនេះអ្នកនឹងមិនងាយមានជំងឺទល់លាមកឡើយ ប៉ុន្តែអ្នកមិនត្រូវជ្រើសរើសទឹកដោះគោជូរដែលមានពណ៌នោះទេ ព្រោះវាដាក់សារធាតុមួយចំនួនដែលធ្វើឲ្យវាមានពណ៌ ដូចនេះវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន។
- ឈីស
នៅក្នុងឈីសមានកាលស្យូមជាច្រើន ហើយថែមទាំងមានសារធាតុចិញ្ចឹមទៀតផង ដូចនេះអ្នកអាចយកវាទៅដាក់ជាមួយនំបុ័ង ហើយបរិភោគបាន ប៉ុន្តែមិនត្រូវបរិភោគច្រើននោះទេ ព្រោះវាមានជាតិប្រៃច្រើន ដែលអាចធ្វើឲ្យសំពាធឈាមអ្នកលើស ថែមទាំងអាចធ្វើឲ្យអ្នកមានជំងឺហើមទៀតផង។
- ម្សៅទឹកដោះគោ
នៅក្នុងម្សៅទឹកដោះគោមួយចំនួនមានជាតិរ៉ែ ពពួកវីតាមីនជាច្រើន និងDHA ប៉ុន្តែមានម្សៅទឹកដោះគោមួយចំនួនព្រោះតែចង់ទាក់ទាញអតិថិជន គេបានដាក់នូវសារធាតុជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពអ្នក ជាពិសេសទឹកដោះគោដែលមានជាតិផ្អែម វានឹងងាយធ្វើឲ្យអ្នកធាត់បាន ដូចនេះនៅពេលដែលអ្នកទិញ អ្នកត្រូវតែមើលឲ្យបានល្អិតល្អន់ ហើយមិនត្រូវផឹកច្រើនទេ ជាងនេះទៅទៀត មិនត្រូវផឹកនៅមុនពេលចូលគេងឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)