ផ្លែគីវីគឺជាផ្លែឈើដែលពិសេសមួយ វាមិនត្រឹមតែមានរូបរាងចម្លែកនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង ជាពិសេសចំពោះបុរស វាបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់អ្នក។ តើវាល្អចំពោះសុខភាពបុរសដូចម្តេចខ្លះទៅ? ក្រោយពេលដែលអ្នកយល់ដឹងរួច អ្នកអាចបរិភោគផ្លែគីវីនេះបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កាត់បន្ថយកាឡូរី
សព្វថ្ងៃនេះមនុស្សភាគច្រើនសុទ្ធតែមានកាឡូរីច្រើននៅក្នុងសារពាង្គកាយ ដែលអាចធ្វើឲ្យគេកើតជំងឺផ្សេងៗយ៉ាងងាយ ដូចនេះអ្នកអាចបរិភោគផ្លែគីវីបាន នោះវានឹងធ្វើឲ្យកាឡូរីទាំងនោះថយចុះបាន ថែមទាំងល្អចំពោះបេះដូងអ្នកទៀតផង ជាងនេះទៅទៀត វានឹងជួយឲ្យក្រពះអ្នករំលាយអាហារបានល្អ ជាហេតុដែលធ្វើឲ្យអ្នកគ្មានជំងឺទល់លាមកឡើយ។
ធ្វើឲ្យអ្នកមានចិត្តស្ងប់
នៅពេលដែលអ្នកមានអារម្មណ៍ឆេវឆាវ ឬមួរម៉ៅ អ្នកអាចសាកល្បងបរិភោគផ្លែគីវីបាន នោះវានឹងជួយអ្នកឲ្យមានអារម្មណ៍ស្រស់ស្រាយឡើងវិញ នោះអ្នកនឹងអាចបំពេញការងារបានល្អជាមិនខាន ថែមទាំងអាចជួយកាត់បន្ថយសំពាធក្នុងចិត្តអ្នកបានទៀតផង នោះអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺផ្លូវចិត្តនោះទេ។
ការពារមិនឲ្យមានជំងឺមហារីក
សព្វថ្ងៃនេះមានមនុស្សជាច្រើនតែងតែមានជំងឺមហារីក ហើយមូលហេតុនៃការកើតមានជំងឺនេះមានពាក់កណ្តាលគឺមកពីអាហារដែលអ្នកបរិភោគ ដូចនេះក្រៅពីប្រយ័ត្នពីអាហារដែលអ្នកបរិភោគប្រចាំថ្ងៃ អ្នកគួរតែពិសារផ្លែគីវីឲ្យបានច្រើន ព្រោះវាអាចការពារអ្នកឲ្យចៀសផុតពីជំងឺនេះបាន ដោយសារតែវាមានវីតាមីនC៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)