ការដកដង្ហើមដូចហួច មានន័យថា អ្នកអាចលឺសម្លេងដូចហួចកើតឡើងនៅពេលដកដង្ហើមចូលទៅក្នុងសួត ដែលកំពុងតែរួមតូច ឬរលាក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មូលហេតុដែលនាំឲ្យដកដង្ហើមលឺដូចហួចបែបនេះមានដូចជា៖
- កំពុងតែមានជំងឺហឺត
- កំពុងតែមានជំងឺរលាកទងសួត ជំងឺរលាកសួត ឬជំងឺ Emphysema
- កំពុងតែមានជំងឺច្រាលអាស៊ីតក្រពះមកបំពង់ក
- កំពុងតែមានជំងឺខ្សោយបេះដូង
- កំពុងតែមានអ្វីពីខាងក្រៅចូលទៅក្នុងសួត
- កំពុងតែមានប្រតិកម្មអាឡែហ្ស៊ី
- កំពុងតែជក់បារី ឬលេបថ្នាំព្យាបាលជំងឺអ្វីមួយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែមានការបង្ករោគដោយវីរុស (ជាពិសេសកុមារអាយុក្រោម ២ឆ្នាំ)៕