អ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ការញ៉ាំទឹកដោះគោរាល់ថ្ងៃគឺជារឿងល្អសម្រាប់សុខភាព ប៉ុន្តែការសិក្សាថ្មីមួយបានទទួលស្គាល់រឿងនេះចំពោះមនុស្សស្រី។ ការសិក្សាបានឲ្យដឹងថា ការញ៉ាំទឹកដោះគោជាទៀងទាត់ប្រហែលជាបង្កើនការប្រឈមនឹងជំងឺមហារីកសុដន់លើមនុស្សស្រីរហូតដល់ ៨០ភាគរយ អាស្រ័យទៅតាមចំនួនដែលទទួលទានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការញ៉ាំតិចជាងមួយពែងក្នុងមួយថ្ងៃ ជាប់ទាក់ទងនឹងការបង្កើនការប្រឈមនឹងជំងឺមហារីកសុដន់ ៣០ភាគរយ។ ប៉ុន្តែ យ៉ាអួ និងអាហារធ្វើពីសណ្តែកសៀងមិនបានធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងមហារីកសុដន់ទេ។ ការសិក្សានេះបានចុះផ្សាយក្នុងសារព័ត៌មាន International Journal of Epidemiology។
តើមានអ្វីទាក់ទងគ្នារវាងទឹកដោះគោ និងមហារីកសុដន់ទៅ? អ្នកស្រាវជ្រាវជឿថា អ័រម៉ូនភេទដែលមានក្នុងទឹកដោះគោប្រហែលជាហេតុផលមួយនាំឲ្យកើតមហារីកសុដន់លើមនុស្សស្រី។ ទឹកដោះគោភាគច្រើនគឺចេញពីគោបំបៅដោះកូន និងមានផ្ទៃពោះ ហើយនៅពេលស្រ្តីញ៉ាំទឹកដោះគោបែបនេះ ពួកគេនឹងប៉ះពាល់នឹងអ័រម៉ូនទាំងអស់នោះ។
ការសិក្សាខ្លះក៏បង្ហាញថា ការញ៉ាំផលិតផលធ្វើពីទឹកដោះគោ និងប្រូតេអ៊ីនសត្វផ្សេងៗទៀតនឹងធ្វើឲ្យអ័រម៉ូន Insuline-like Growth Factor-1 (IGF-1) កើនឡើង ដែលវាត្រូវបានគេជឿថា ជំរុញដល់ការកើតជំងឺមហារីក។ ក្នុងឆ្នាំ ២០០៣ ការសិក្សាមួយក៏បានភ្ជាប់ទំនាក់ទំនងនៃការញ៉ាំផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ដូចជា ទឹកដោះគោស្រស់ និងប័រ ជាមួយនឹងការប្រឈមកាន់តែខ្ពស់នឹងមហារីកសុដន់លើមនុស្សស្រី។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការប្រឈមនេះត្រូវបានគេមើលឃើញនៅពេលស្រ្តីញ៉ាំផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ចាប់ពីពីរដងឡើងទៅជារៀងរាល់ថ្ងៃ៕