អ្នកពិតជាមិនអាចបញ្ឈប់សុបិន្តនេះបានឡើយ ដោយសារតែវាកើតឡើងខណៈពេលដែលអ្នកកំពុងតែគេងលក់។ ពេលខ្លះ បុរសវ័យជំទង់អាចនឹងភ្ញាក់ពីគេងដោយសារតែសុបិន្តឃើញសើមខោ ខណៈពេលខ្លះទៀតមិនភ្ញាក់ក៏មានដែរ។ បើសិនជាអ្នកបារម្ភខ្លាំង ចូរព្យាយាមគេងជាមួយនឹងការដាក់កន្សែងជាប់ខ្លួនទៅ។ បើសិនជាអ្នកកំពុងតែគេងនៅផ្ទះមិត្តភក្តិ ចូរដាក់ខោទ្រនាប់តាមខ្លួនស្រគួរតាមខ្លួនផង។
អ្នកវិទ្យាសាស្រ្តជឿថា ការសុបិន្តសើមខោនេះបង្កឡើងដោយការកើនឡើងរបស់អ័រម៉ូនភេទតេស្តូស្តេរ៉ូន ដែលកើតឡើងក្នុងរាងកាយរបស់បុរសវ័យជំទង់ដែលពេញវ័យ។ ដំណឹងល្អនេះគឺថា បុរសវ័យជំទង់កំពុងតែលូតលាស់រាងកាយពេញលិញហើយនៅពេលពួកគេអាយុកាន់តែច្រើនទឿត។
សូមកុំបារម្ភអី មិត្តភក្តិប្រុសដូចគ្នារបស់អ្នកក៏មានការសុបិន្តសើមខោអ៊ីចឹងដែរ ព្រោះវាជារឿងដែលកើតមានញឹកញាប់ណាស់សម្រាប់មនុស្សប្រុស។ ប៉ុន្តែការដែលសុបិន្តសើមខោនេះគឺជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើនដែលមនុស្សយើងមិនដែលលើកមកពិភាក្សាគ្នាឡើយ ដោយសារតែពួកគេមានការអៀនខ្មាស់ច្រើន។ ដូច្នេះ វាអាចជួយអ្នកស្រាយចម្ងល់បានបើសិនជាអ្នកយកវាទៅពិគ្រោះជាមួយគ្រូពេទ្យ៕