ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារខ្លួនអ្នកពីវីរុសដ៏សាហាវនេះក្នុងពេលទៅមន្ទីរពេទ្យ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកចេញចូលមន្ទីរពេទ្យ អ្នកគួរតែពាក់ម៉ាស់ឲ្យជាប់ មិនគួរដោះចេញនោះទេ។ ជាពិសេស ក្នុងកំឡុងពេលនៅក្នុងមន្ទីរពេទ្យ អ្នកមិនគួរប៉ះពាល់ម៉ាស់លើមុខអ្នកឡើយ ហើយក៏មិនត្រូវដោះចេញដែរ ទើបអាចការពារសុខភាពអ្នកបានយ៉ាងល្អពីវីរុសដ៏សាហាវមួយនេះ។
- មុន និងក្រោយចេញពីមន្ទីរពេទ្យ អ្នកត្រូវតែលាងដៃអ្នកជាមួយសាប៊ូ ឬអាល់កុល។ ការលាងដៃនេះ អាចជួយកំចាត់វីរុសដែលអាចមានលើដៃអ្នកឲ្យងាប់ ហើយមិនឆ្លងចូលក្នុងរាងកាយអ្នកយ៉ាងងាយបានឡើយ។
- ប្រសិនជាអ្នកមិនកើតជំងឺធ្ងន់ធ្ងរ អ្នកមិនគួរចេញចូលមន្ទីរពេទ្យញឹកញាប់ឡើយ ព្រោះការចេញចូលមន្ទីរពេទ្យច្រើន អាចនឹងនាំមេរោគចូលរាងកាយអ្នកបាន ដោយធ្វើឲ្យអ្នកអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។
- អ្នកគួរតែកាន់បន្ថយពេលវេលាដែលនៅក្នុងមន្ទីរពេទ្យ ដោយពិនិត្យរួច អ្នកគួរតែចេញមកផ្ទះភ្លាម មិនគួរនៅក្នុងនោះយូរឡើយ ព្រោះការនៅយូរ អាចនឹងគ្រោះថ្នាក់ខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះនៅពេលដែលទៅមន្ទីរពេទ្យ ទើបអ្នកអាចការពារសុខភាពអ្នកបានយ៉ាងល្អ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)