ប្រព័ន្ធរំលាយអាហារដើរតួនាទីសំខាន់មួយចំពោះសុខភាពទូទៅមនុស្សយើង។ ដើម្បីឲ្យប្រព័ន្ធរំលាយអាហារមួយនេះធ្វើការកាន់តែរលូន យកល្អកុំភ្លេចធ្វើទៅតាមការណែនាំខាងក្រោមនេះ៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- រក្សាឲ្យបាននូវទម្លាប់ញ៉ាំអាហារទៀងទាត់ជារៀងរាល់ថ្ងៃ និងញ៉ាំចានតូចៗសម្រាប់អាហារមួយពេលៗ
- ចូរញ៉ាំអាហារពេលព្រឹកជារៀងរាល់ព្រឹក
- ចូរថែរក្សាឲ្យបាននូវរបបអាហារផ្តល់សុខភាពដែលសម្បូរទៅដោយជាតិសរសៃរលាយ និងមិនរលាយ
- កាត់បន្ថយជាតិកាហ្វេអ៊ីន ប៉ុន្តែត្រូវការញ៉ាំទឹកឲ្យបានច្រើន ឬភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរហាត់ប្រាណឲ្យបានរាល់ថ្ងៃ ហើយទៀងទាត់ពេលវេលាទៀត៕