ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការសិតសក់មិនឲ្យជ្រុះ។ តើមានវិធីបែបណាខ្លះទៅ?

1.    ក្រាស់សិតសក់របស់អ្នកគួរតែជ្រើសរើសឲ្យបានល្អ ដោយអ្នកមិនគួរប្រើក្រាស់ដែលមានស្និទ្ធតូច ហើយស្រួចមកសិតសក់ទេ ព្រោះវាអាចធ្វើឲ្យសក់អ្នកជ្រុះច្រើន។ ដូចនេះ អ្នកគួរតែទិញក្រាស់ដែលមានស្និទ្ធធំមកសិត ហើយមានប្រហោងទូលាយ មិនញឹក ទើបសក់អ្នកមិនងាយជ្រុះ។

2.    អ្នកគួរតែសិតសក់ចំនួន២ដងក្នុងមួយថ្ងៃ(ព្រឹក និងយប់) ព្រោះការសិតនេះ ដើម្បីការពារមិនឲ្យសក់អ្នកងាយឡើងអង្កែរ ឬជ្រុះជាដើម។ ដូចនេះ អ្នកគួរតែមានទម្លាប់សិតសក់២ដង ឬច្រើនជាងពីរដងក្នុងមួយថ្ងៃ ទើបសក់អ្នកមិនជ្រុះខ្លាំង។

3.    ចុងក្រោយ អ្នកគួរតែផ្លាស់ប្តូរទីកន្លែងនៃការសិតសក់របស់អ្នក ដោយសិតឲ្យបានគ្រប់ជ្រុងជ្រោយលើក្បាលអ្នក ទើបអាចការពារមិនឲ្យសរសៃសក់អ្នកឆាប់ជ្រុះខ្លាំង។ ដូចនេះ អ្នកអាចប្រើវិធី៣ខាងលើនេះ ដើម្បីសិតសក់ ទើបអ្នកមិនជ្រុះសក់អស់ពីក្បាល៕