Join with Health.com.kh on Telegram

តែអ៊ូឡុង ដំណាងឲ្យតែរបស់ពិភពលោកតែ ២ភាគរយប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានគេស្គាល់យ៉ាងច្បាស់ផងដែរ។ វាគឺជាការផ្សំចូលគ្នានៃតែខ្មៅ និងបៃតងដ៏មានគុណភាព ដើម្បីផ្តល់ជាប្រយោជន៍ចំពោះសុខភាពយ៉ាងគួរឲ្យចាប់អារម្មណ៍ជាច្រើន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ឧទាហរណ៍ វាប្រហែលជាបង្កើនការរំលាយអាហារ និងបន្ថយស្រ្តេស ជួយឲ្យមានអារម្មណ៍កាន់តែល្អក្នុងមួយថ្ងៃៗ។ 

ទោះបីជាយ៉ាងណាក៏ដោយ អង់ទីអុកស៊ីដង់ប្រភេទ Polyphenol ដែលមានក្នុងតែមួយនេះ ត្រូវបានគេចាត់ទុកថាជួយបន្ថយជាតិស្ករក្នុងឈាម និងអាំងស៊ុយលីនក្នុងឈាម។ វាក៏ជួយបង្កើនភាពទទួលស្គាល់ឥទ្ធិពលរបស់អាំងស៊ុយលីនដែរ។ យោងទៅតាមការសិក្សាជាច្រើនបានបញ្ជាក់ថា ការញ៉ាំតែជាទៀងទាត់ នឹងពង្រឹងដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ផង។ 

ប៉ុន្តែឥទ្ធិពលពិសេសនៃតែអ៊ូឡុងជាទូទៅមិនត្រូវបានធ្វើការស្រាវជ្រាវច្បាស់ល្អដូចតែខ្មៅ ឬបៃតងឡើយ។ តាមការសិក្សាថ្មីបានរកឃើញថា ការញ៉ាំតែអ៊ូឡុង ៧២០មីលីលីត្រក្នុងមួយថ្ងៃ អាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ បាន ១៦ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាផ្សេងមួយទៀតនិយាយថា អ្នកជំងឺទឹកនោមផ្អែមដែលបានញ៉ាំតែនេះ ១.៥លីត្រក្នុងមួយថ្ងៃ អាចបន្ថយចំនួនជាតិស្ករក្នុងឈាម ៣០ភាគរយនៅរយៈពេលសិក្សា ៣០ថ្ងៃ៕