ថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីចំនុចមួយចំនួនដែលអ្នកគួរតែពិនិត្យនៅពេលដែលអ្នកទៅមន្ទីរពេទ្យ។ តើមានអ្វីខ្លះដែលត្រូវតែពិនិត្យនោះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកមានផ្ទៃពោះ៤ខែរួច អ្នកត្រូវតែទៅពិនិត្យដើម្បីវាស់ពីកម្ពស់នៃស្បូនរបស់អ្នក និងប្រវែងនៃពោះរបស់អ្នកថាតើវាមានលក្ខណៈប្រក្រតីឬទេ បើវាមិនធម្មតា អ្នកអាចព្យាបាលទាន់ពេល។
  2. អ្នកត្រូវតែពិនិត្យទឹកនោមរបស់អ្នក ព្រោះមានតែពិនិត្យទឹកនោមទេដែលអាចឲ្យអ្នកដឹងថាអ្នកមានជំងឺលើសឈាមឬទេ ឬមានជំងឺផ្សេងៗកើតឡើងលើរាងកាយអ្នកឬទេ ដើម្បីអាចព្យាបាលទាន់ពេល។
  3. នៅដំណាក់កាលនៃការមានផ្ទៃពោះសុទ្ធតែអាចកើតមានអាការៈហើមជើងទាំងអស់ ប៉ុន្តែបើវាហើមខ្លាំង អ្នកត្រូវតែពិនិត្យ ហើយត្រូវតែវាស់សំពាធឈាមអ្នក ថាមិនត្រូវអ្នកអាចមានជំងឺលើសឈាមបាន។
  4. អ្នកត្រូវតែទៅឆ្លុះមើលកូនក្នុងពោះថាតើកូនលូតលាស់គ្រប់លក្ខណៈ ហើយមានសុខភាពល្អឬទេ នេះជាការពិនិត្យដែលសំខាន់ណាស់ដែលអ្នកខានពុំបានឡើយ ព្រោះបើមិនពិនិត្យ អ្នកមិនដឹងពីសុខភាពកូនក្នុងផ្ទៃឡើយ។
  5. អ្នកត្រូវតែស្តាប់ពីចង្វាក់បេះដូងរបស់កូនក្នុងផ្ទៃ បើលឺសម្លេង នោះបញ្ជាក់ថាកូនមានជីវិត ហើយមានសុខភាពល្អទៀតផង នោះអ្នកមិនចាំបាច់ព្រួយបារម្ហថាកូនមានរឿងកើតឡើងទេ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)