តើអ្នកធ្លាប់សង្កេតឃើញទេថា មានពេលខ្លះក្រោយពេលដែលអ្នកបរិភោគរួចមានអារម្មណ៍ថាក្រពះអ្នកមិនអាចរំលាយអាហារបានលឿន ជាហេតុដែលងាយធ្វើឲ្យអ្នកពិបាកទ្រាំខ្លាំងណាស់ ដូចនេះតើគួរតែបរិភោគអ្វីទើបជំនួយដល់ការរំលាយអាហារអ្នកនោះ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចបរិភោគផ្លែប៉ោមបាន ព្រោះនៅក្នុងផ្លែប៉ោមមានវីតាមីនជាច្រើន ដែលអាចធ្វើឲ្យក្រពះអ្នកដំណើរការលឿន ហើយថែមទាំងអាចធ្វើឲ្យអ្នកងាយស្រួលបត់ជើងទៀតផង ដូចនេះអាហារដែលអ្នកបរិភោគចូលមិនងាយស្តុកទុកក្នុងក្រពះអ្នកឡើយ។
  2. ផ្លែគីវីក៏ជំនួយដល់ក្រពះអ្នកដែរ ព្រោះវាមានសារធាតុជាច្រើនដែលអាចសម្អាតសម្រាមដែលមានក្នុងរាងកាយអ្នក ដូចនេះក្រោយពេលដែលអ្នកបរិភោគវារួច អ្នកនឹងមិនមានជំងឺមិនអាចរំលាយអាហារទេ។
  3. ប៉េងប៉ោះក៏ជាបន្លែដែលអាចធ្វើឲ្យក្រពះអ្នកងាយស្រួលរំលាយអាហារដែរ ដោយសារនៅក្នុងប៉េងប៉ោះមានសារធាតុជូរដែលជំនួយអ្នកឲ្យរំលាយអាហារបានល្អ។
  4. បើអ្នកមិនអាចរំលាយអាហារ អ្នកអាចប្រើក្រូចឆ្មារបាន ព្រោះនៅក្នុងក្រូចឆ្មារមានវីតាមីនCដែលធ្វើឲ្យក្រពះអ្នកដើរល្អ និងលឿន ដូចនេះអាហារនឹងមិនស្តុកទុកក្នុងរាងកាយអ្នកយូរទេ។
  5. ក្រូចថ្លុងក៏ជាផ្លែឈើដែលល្អសម្រាប់ក្រពះអ្នកដូចគ្នា ព្រោះនៅក្នុងក្រូចថ្លុងមានសារធាតុដែលជំរុញឲ្យក្រពះអ្នកដំណើរការគ្រប់ពេលក្រោយពេលដែលអ្នកបរិភោគអាហារចូល ហើយវាក៏អាចជួយអ្នកឲ្យស្រូបយកសារធាតុចិញ្ចឹមចូលរាងកាយអ្នកបានស្រួលដែរ។
  6. គ្រាប់ស្វាយចន្ទីក៏ជាផ្លែឈើដែលអាចធ្វើឲ្យអ្នករំលាយអាហារបានលឿនដែរដោយអ្នកគ្រាន់តែបរិភោគតែ១០គ្រាប់ទេ។
  7. ខ្ទឹមសក៏ជារបស់ដែលល្អចំពោះក្រពះអ្នកដែរ ព្រោះវាអាចសម្រាប់មេរោគទាំងឡាយដែលមានក្នុងក្រពះអ្នក ម្យ៉ាងទៀតវានឹងជួយឲ្យក្រពះអ្នករំលាយអាហារបានលឿន៕