ចង់ឱ្យសក់ដុះលឿនក្រាស់ឆាប់រហ័សមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីម៉ាសធម្មជាតិ ២ ប្រភេទដែលល្អបំផុតសម្រាប់សក់ ៖
១. ម៉ាសផ្សំឡើងពីស៊ុត
អ្វីដែលអ្នកត្រូវការ គឺស៊ុត ១ ឬ ២ គ្រាប់អាស្រ័យលើប្រវែងនៃសក់។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុតឱ្យសព្វ រួមលាបលើសក់និងទុកចោលសម្រាប់រយៈពេលប្រហែក ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហនិងកក់សក់ជាមួយសាប៊ូដូចពេលធម្មតាជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
២. ម៉ាសផ្សំឡើងពីផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺផ្លែបឺរទុំកិនម៉ដ្ឋ ១ ផ្លែ ចេកទុំកិនម៉ដ្ឋ ១ ផ្លែ និងប្រេងអូលីវ ១ ស្លាបព្រាបាយ។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយគ្រឿងផ្សំទាំងអស់ចូលគ្នា។ កូរឱ្យសព្វ សឹមលាបម៉ាស្សាលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញនិងកក់សក់ដូចពេលធម្មតា៕