សុដន់មិនខុសគ្នានឹងពណ៌របស់ភ្នែក ឬកម្ពស់មនុស្សយើងទេ ហ្សែនរបស់មនុស្សស្រីជាអ្នកសម្រេចទៅលើទំហំសុដន់របស់នាងដែរ។ បើសិនជាអ្នកស្ថិតក្នុងភាពជាយុវវ័យ សុដន់អ្នកប្រហែលជានៅតែលូតលាស់ និងប្រែប្រួលបន្ថែម ប៉ុន្តែវាក៏ប្រហែលជាដល់ទំហំចុងក្រោយរបស់ដែរក៏មាន។ អ្នកនឹងមិនដឹងរឿងនេះឡើយរហូតដល់អ្នកឈប់លូតលាស់ទៀត។ សម្រាប់ក្មេងស្រីភាគច្រើន រឿងនេះគឺស្ថិតក្នុងដំណាក់ចុងក្រោយនៃភាពជាយុវវ័យ ឬអាយុខ្ទង់ ២០ស្តើង។ 

ផលិតផលជាច្រើនបានពពាយនាយថា អាចជួយបង្កើនទំហំសុដន់របស់មនុស្សស្រីបាន ប៉ុន្តែយកល្អគួរតែទុកលុយវិញទៅ ព្រោះវានឹងមិនមានប្រសិទ្ធភាពឡើយ។ ក្មេងស្រីខ្លះគឺរីករាយជាមួយនឹងរូបរាងខាងក្រៅរបស់ពួកគេនៅពេលពាក់អាវទ្រនាប់។  អ្នកខ្លះទៀត យល់ថា ការលេងស្តាយ និងការស្លៀកពាក់នៅពេលមានសុដន់មិនធំពេក អាចផ្តល់ភាពងាយស្រួលដល់ពួកគេច្រើនវិញ។ 

បើសិនជាអ្នកបារម្ភអំពីទំហំ ឬការលូតលាស់របស់សុដន់ ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងរោគស្រ្តី។ មនុស្សគ្រប់គ្នាសុទ្ធតែត្រូវឆ្លងកាត់ពេលវេលាដែលពួកគេមិនចូលចិត្តចំពោះរាងកាយរបស់ខ្លួន តែវាជារឿងធម្មតាសម្រាប់ជីវិតទេក្នុងការទទួលរសជាតិប្រែប្រួលរបស់រាងកាយ។ ទោះពីជាក្មេងស្រីជាច្រើនដែលមានសុដន់ធំៗរួចហើយ អាចនឹងមិនសប្បាយចិត្តទេ ហើយក៏ចង់ឲ្យវាតូចជាងមុនដែរ។ អ្នកខ្លះយល់ថា ការដែលមានសុដន់ធំបែបនេះ ងាយនឹងធ្វើឲ្យពួកគេឈឺខ្នង ឬស្មាខ្លាំងណាស់។ 

មធ្យោបាយតែមួយគត់ក្នុងការផ្លាស់ប្តូរទំហំសុដន់រហូតនោះគឺការវះកាត់កែសម្ផស្ស ដែលវាអាចមានផលវិបាករបស់វាផ្ទាល់ដែរ ហើយថ្លៃទៀត។ គ្រូពេទ្យច្រើនតែណែនាំឲ្យក្មេងស្រីរងចាំដល់ពួកគេលូតលាស់ពេញលិញសិនមុនពេលធ្វើការវះកាត់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង