វីរុសកូរ៉ូណាថ្មីនេះអាចកើតឡើងលើមនុស្សគ្រប់គ្នាទាំងអស់ ប៉ុន្តែអ្នកជំនាញបានដាក់បម្រាមថា ការដែលមានជំងឺទឹកនោមផ្អែមនឹងធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺនេះថែមទៀត។ យោងទៅតាមទិន្នន័យបានឲ្យដឹងថា អ្នកដែលមានជំងឺក្នុងខ្លួនដូចជា ទឹកនោមផ្អែម ជំងឺបេះដូង និងបញ្ហាសួតអាចបង្កជាអាការៈកាន់តែធ្ងន់ធ្ងរថែមទៀតបើសិនជាពួកគេមានជំងឺកូវីដ១៩។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមត្រូវប្រឈមខ្លាំងនឹងជំងឺកូវីដ១៩?
យោងទៅតាមសមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិក (ADA) បានឲ្យដឹងថា វីរុសកូរ៉ូណាថ្មីកំពុងតែផ្តល់ផលវិបាកជាជំងឺធ្ងន់ធ្ងរជាជំងឺផ្តាសាយធម្មតាលើអ្នកជំងឺទឹកនោមផ្អែមទៅទៀត ដូច្នេះហើយអ្នកដែលមានជំងឺនេះត្រូវតែមានការប្រុងប្រយ័ត្នបន្ថែម។ ថ្មីៗនេះ CDC បាននិយាយថា ជំងឺទឹកនោមផ្អែម ការជក់បារី និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតប្រហែលជាប្រឈមខ្ពស់នឹងភាពធ្ងន់ធ្ងររបស់ជំងឺកូវីដ១៩។
នៅពេលអ្នកជំងឺទឹកនោមផ្អែមមិនអាចគ្រប់គ្រងជំងឺនេះបាន ពួកគេអាចនឹងមានបញ្ហាឡើងចុះៗរបស់ជាតិស្ករក្នុងឈាម ហើយក៏ប្រឈមនឹងផលវិបាកដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមដែរ។ ដូច្នេះហើយ ការមានជំងឺបេះដូង ឬផលវិបាកផ្សេងៗទៀតជាមួយជំងឺទឹកនោមផ្អែមដែរនោះ អាចបង្កើនឱកាសកាន់តែខ្លាំងនឹងការឆ្លងជំងឺកូវីដ១៩ ដែលនេះដោយសារតែសមត្ថភាពទប់ស្កាត់ការបង្ករោគរបស់រាងកាយរងការចុះខ្សោយ។
ដូច្នេះតើគួរធ្វើដូចម្តេចទើបមានសុវត្ថិភាពពីជំងឺកូវីដ១៩ទៅ?
ដំណឹងល្អនោះគឺថា មានរឿងច្រើនណាស់ដែលអ្នកជំងឺទឹកនោមផ្អែមអាចធ្វើបានដើម្បីរៀបចំខ្លួន និងរស់នៅឲ្យមានសុវត្ថិភាពក្នុងពេលផ្ទុះជំងឺកូវីដ១០នេះ៖
- ត្រូវមានទំនាក់ទំនងល្អជាមួយគ្រូពេទ្យ និងត្រូវមើលថាតើអ្នកមានថ្នាំស្តុកទុកគ្រប់គ្រាន់ហើយឬនៅ និងមានម៉ាស៊ីនតាមដានជាតិស្ករក្នុងផ្ទះគ្រប់គ្រាន់ដែរទេ។ បើសិនជាអ្នកសម្គាល់ឃើញថាមានការឡើងចុះជាតិស្ករច្រើនចូរទាក់ទងទៅគ្រូពេទ្យភ្លាម
- ចូរតាមដានជាតិស្ករក្នុងឈាម និងសីតុណ្ហភាពជាទៀងទាត់
- ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងញ៉ាំបន្លែ ផ្លែឈើស្រស់ៗដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ
- ចូរកុំនៅប្រមូលផ្តុំគ្នា ព្រោះវាអាចបន្ថយការប្រឈមនឹងជំងឺកូវីដ១៩ឆ្លងចូលក្នុងខ្លួនបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះការប្រែប្រួលទាំងឡាយណាដែលកើតឡើងក្នុងរាងកាយ ដោយសារតែវាអាចជាសញ្ញាមួយនៃការបង្ករោគ៕