ការពុលចំណីជាធម្មតាកើតឡើងនៅពេលដែលមេរោគមានវត្តមានក្នុងអាហារ ឬទឹកដែលអ្នកញ៉ាំ។ ថ្វីបើរឿងនេះមិនធ្វើឲ្យមានផាសុកភាពក៏ដោយ តែការពុលចំណីគឺជារឿងដែលកើតមានជាញឹកញាប់ណាស់។ យ៉ាងណាមិញ ក្រោយពីអ្នកមានអាការៈពុលចំណីដូចជា ក្អួត រាករូស និងឈឺក្រពះធ្វើទុក្ខ អ្នកជំនាញបានណែនាំឲ្យអ្នកធ្វើយ៉ាងណាឲ្យក្រពះសម្រាកសិន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានន័យថា អ្នកត្រូវចៀសវាងការញ៉ាំអាហារ និងភេសជ្ជៈរយៈពេលពីរបីម៉ោងសិន។
បង្គ្រប់ជាតិទឹកក្នុងខ្លួន
ការញ៉ាំទឹកគឺជារឿងសំខាន់សម្រាប់ជួយរាងកាយក្នុងការទប់ស្កាត់ឥទ្ធិពលពុលចំណីអាហារ។ ការក្អួត និងរាករូសអាចធ្វើឲ្យខ្សោះជាតិទឹកបាន ដូច្នេះការជញ្ជក់ស្ករគ្រាប់ធំៗ ឬញ៉ាំទឹកតិចៗអាចជារឿងល្អវិញ។ ភេសជ្ជៈកីឡាដែលផ្ទុកទៅដោយអេឡិចត្រូលីត្រក៏ជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការការខ្សោះជាតិទឹកបានដែរ។
ញ៉ាំអាហារទន់ៗ
នៅពេលអ្នកមានអារម្មណ៍ថាមិនអាចលេបអាហារបានទេ ចូរជ្រើសរើសអាហារណាដែលផ្តល់ភាពងាយស្រួលដល់ក្រពះ និងពោះវៀនបន្តិចទៅ។ ដូច្នេះចូរជ្រើសរើសអាហារដែលទន់ៗ មានខ្លាញ់ទាប មានជាតិសរសៃទាប។ យ៉ាងណាមិញ ខ្លាញ់អាចផ្តល់ភាពកាន់តែពិបាករំលាយអាហារដែរ ជាពិសេសនៅពេលក្រពះធ្វើទុក្ខស្រាប់។ អាហារដែលស្រួលសម្រាប់ក្រពះកិនមានដូចជា៖
- ចេក
- ស៊ុត
- ទឹកឃ្មុំ
- បាយ
- ដំឡូងបារាំង
សាកល្បងព្យាបាលបែបធម្មជាតិ
ក្នុងពេលដែលមានបញ្ហាពុលចំណី រាងកាយអាចនឹងត្រូវការមានប្រតិកម្មធម្មជាតិរបស់វាដើម្បីសម្អាត និងជួយដល់ផ្លូវក្រពះពោះវៀនដើម្បីយកឈ្នះបាក់តេរីបង្កគ្រោះថ្នាក់។ ហេតុដូច្នេះហើយថ្នាំរាកដែលអាចប្រើដោយខ្លួនឯងបានពិតជាមិនមែនជាមធ្យោបាយល្អក្នុងការព្យាបាលការពុលចំណីឡើយ។ នៅពេលមានអាការៈធ្ងន់ធ្ងរ អ្នកអាចជ្រើសរើសការញ៉ាំតែខ្ញីបាន ដោយសារតែខ្ញីមានប្រសិទ្ធភាពជួយសម្រួលដល់ក្រពះបាន។ ក្រោយពេលអ្នកមានអារម្មណ៍ល្អឡើងវិញហើយ អ្នកប្រហែលជាអាចជំនួសនូវបាក់តេរីល្អៗក្នុងពោះវៀនវិញតាមរយៈការញ៉ាំយ៉ាអួរ ឬថ្នាំប្រូបាយអូទិចរយៈពេលយ៉ាងហោចណាស់ ២សប្តាហ៍។
តើអាហារ និងភេសជ្ជៈបែបនេះដែលអ្នកគួរចៀសវាង?
- គ្រឿងស្រវឹង
- ជាតិកាហ្វេអ៊ីនដូចជា សូដា ភេសជ្ជៈប៉ូវកម្លាំង ឬកាហ្វេ
- អាហារហិរ
- អាហារមានជាតិសរសៃខ្ពស់
- ផលិតផលធ្វើពីទឹកដោះគោ
- អាហារសម្បូរជាតិខ្លាញ់
- អាហារចៀនមានខ្លាញ់ច្រើន
- ជាតិនីកូទីន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ទឹកផ្លែឈើ៕