ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយដែលអាចបង្កើតបានកូនដែលឆ្លាតខ្លាំង។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយដែលមានអាយុចន្លោះពី២៥ឆ្នាំ ដល់៣០ជាងឆ្នាំ ជាស្ត្រីដែលអាចកើតបានកូនដែលមានខួរក្បាលឆ្លាតខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកចង់បានកូន អ្នកគួរតែមានផ្ទៃពោះក្នុងចន្លោះពេលនេះ ទើបកូនអាចកើតមកឆ្លាតខ្លាំង។
- ក្នុងចន្លោះពេលមានផ្ទៃពោះ ប្រសិនជាអ្នកម្តាយពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមច្រើន នឹងធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អណាស់។ ជាហេតុដែលធ្វើឲ្យកូនឆ្លាតជាទីបំផុត។
- នៅពេលដែលអ្នកម្តាយប្រើខួរក្បាលច្រើនក្នុងពេលមានផ្ទៃពោះ នោះកូនក្នុងផ្ទៃនឹងមានខួរក្បាលល្អណាស់ ដោយឆ្លាតខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែប្រើខួរក្បាលច្រើនក្នុងពេលមានផ្ទៃពោះ ទើបអាចធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អ។
- អារម្មណ៍របស់អ្នកម្តាយត្រូវតែសប្បាយជានិច្ច ហើយទម្លាក់សម្ពាធចុះឲ្យអស់ ទើបកូនក្នុងផ្ទៃលូតលាស់បានល្អ ហើយខួរក្បាលគេក៏អាចដំណើរការល្អដែរ។ ដូចនេះ អ្នកមិនគួររក្សាអារម្មណ៍មិនសប្បាយចិត្តឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)