តែបៃតងត្រូវបានគេចាត់ទុកថាជាភេសជ្ជៈផ្តល់សុខភាពល្អបំផុតនៅលើផែនដីយើងនេះ។ វាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាព ហើយក៏ពង្រឹងដល់សុខភាពជាច្រើនយ៉ាងផងដែរ រួមទាំងមុខងារខួរក្បាលថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តែបៃតងអាចផ្តល់ប្រយោជន៍លើសពីការជួយឲ្យមានអារម្មណ៍ស្រស់ស្រាយទៅទៀត នោះគឺជួយដល់មុខងាររបស់ខួរក្បាល។ សារធាតុដ៏សកម្ម និងសំខាន់របស់តែបៃតងគឺជាជាតិកាហ្វេអ៊ីនតែម្តង។ វាមិនមានច្រើនដូចកាហ្វេឡើយ ប៉ុន្តែវាគ្រប់គ្រាន់ក្នុងការបង្កើតជាការឆ្លើយតបដោយគ្មានបង្កបញ្ជាក់ពាក់ព័ន្ធដូចការញ៉ាំកាហ្វេអ៊ីនច្រើនឡើយ។ ជាតិកាហ្វេអ៊ីនមានឥទ្ធិពលចំពោះខួរក្បាល តាមរយៈការទប់ស្កាត់សារធាតុចម្លងសរសៃប្រសាទ Adenosine។ រឿងនេះ វានឹងបង្កើនការខូចសរសៃប្រសាទ និងកំហាប់របស់សារធាតុចម្លងសសៃប្រសាទដូចជា Dopamine និង Norepinephrine។
ការស្រាវជ្រាវបានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចពង្រឹងដល់ឥទ្ធិពលនៃមុខងារខួរក្បាលរួមទាំង អារម្មណ៍ ការប្រុងប្រយ័ត្ន ពេលវេលាប្រតិកម្ម និងការចងចាំ។ ប៉ុន្តែជាតិកាហ្វេអ៊ីនក្នុងតែបៃតងមិនគ្រាន់តែពង្រឹងដល់មុខងារខួរក្បាលទេ តែវាក៏ផ្ទុកទៅដោយអាស៊ីតអាមីណេ L-theanine ដែលអាចឆ្លងចូលទៅក្នុង Blood-brain Barrier បាន។ L-Theanine នឹងបង្កើនសកម្មភាពរបស់សារធាតុចម្លងសរសៃប្រសាទ GABA ដែលប្រឆាំងនឹងការបាក់ទឹកចិត្ត។ វាក៏បង្កើនការផលិតរបស់ Dopamine និង Alpha Wave ក្នុងខួរក្បាល។
ការសិក្សាបានបង្ហាញថា ជាតិកាហ្វេអ៊ីន និង L-theanine អាចមានឥទ្ធិពលបង្កើនប្រសិទ្ធភាពដល់គ្នាទៅវិញទៅមក។ មានន័យថាកាលណាវាទាំងពីរនេះត្រូវបានប្រើប្រាស់ចូលគ្នា វានឹងបង្កើតបានជាឥទ្ធិពលដ៏ខ្លាំងក្លាដល់មុខងារខួរក្បាល។
ដោយសារតែសារធាតុ L-theanine និងជាតិកាហ្វេអ៊ីនដ៏តិចតួច ធ្វើឲ្យតែបៃតងអាចមានលក្ខណៈពិសេសខុសគ្នាពីកាហ្វេបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មនុស្សជាច្រើនប្រាប់ថា ការដែលមានថាមពលនឹងនរ និងមានផលិតភាពការងារច្រើនគឺនៅពពេលញ៉ាំតែបៃតងនេះឯង៕