Join with Health.com.kh on Telegram

សារាយសមុទ្រមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាពរាងកាយផងដែរ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បន្លែសមុទ្រនេះជាប្រភពដ៏ប្រសើរនៃសារធាតុ iodine ជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម វីតាមីន A វីតាមីន C និងវីតាមីន B។ សារាយសមុទ្រក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងប្រូតេអ៊ីនផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពី មូលហេតុដែលអ្នកគួររួមបញ្ចូលសារាយសមុទ្រក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. គ្រប់គ្រងអ័រម៉ូន

ការទទួលទានសារាយសមុទ្រអាចជួយគ្រប់គ្រងកម្រិតតុល្យភាពនៃអ័រម៉ូន estradiol និង estrogen។ អ័រម៉ូនទាំងពីរនេះត្រូវការចាំបាច់សម្រាប់ដំណើរការមុខងារ ក៏ដូចជាការលូតលាស់នៃសរីរាង្គបន្តពូជ។ ក្រៅពីគ្រប់គ្រងអ័រម៉ូនទាំងពីរនេះ សារាយសមុទ្រក៏មានប្រយោជន៍កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ព្រមទាំងជំងឺដទៃទៀតដែលពឹងផ្អែកលើកម្រិតនៃអ័រម៉ូន estrogen ផងដែរ។

២. កាត់បន្ថយហានិភ័យនៃជំងឺមហារីកកូនកណ្ដុរ

នេះក៏ព្រោះតែសារាយសមុទ្រមានផ្ទុកសារធាតុ Fucoidian ដែលជួយប្រយុទ្ធប្រឆាំងជំងឺមហារីក។

៣. ពង្រឹងសុខភាពក្រពេញទីរ៉ូអ៊ីត

សារាយសមុទ្រជាជម្រើសនៃអាហារដ៏ល្អបំផុតមួយដែលអ្នកជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតមិនគួរមើលរំលង។ សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិអ៊ីយ៉ូដ កាល់ស្យូម ជាតិសសៃ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន K និងវីតាមីន E ដែលចាំបាច់សម្រាប់មុខងារនៃក្រពេញទីរ៉ូអ៊ីត។

៤. ទប់ស្កាត់ជំងឺពុកឆ្អឹង

សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលជាជាតិរ៉ែចាំបាច់បំផុតមួយសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។ កាល់ស្យូមក៏ល្អសម្រាប់សុខភាពធញមេញ បេះដូង និងសាច់ដុំផងដែរ។

៥. កម្ចាត់សារធាតុពុលពីក្នុងឈាម

នេះក៏ព្រោះតែសារាយសមុទ្រជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុក្លរ៉ូភីលដែលមានសមត្ថភាពកម្ចាត់ជាតិពុលក្នុងឈាម។

៦. ពង្រឹងសុខភាពបេះដូង

សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អៗ ជាតិសសៃ និងប្រូតេអ៊ីនដែលទទួលខុសត្រូវសម្រាប់រក្សាសុខភាពបេះដូងល្អប្រសើរ៕