មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តទទួលទានសាច់នោះទេ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីអាហារនេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលរាងកាយត្រូវការចាំបាច់ក៏ដោយ។ ទោះជាយ៉ាងណាកុំបារម្ភ! សាច់មិនមែនជាប្រភពតែមួយនៃប្រូតេអ៊ីនឡើយ។ ថ្ងៃនេះវេបសាយសុខភាពHealth.com.kh នឹងបង្ហាញឱ្យដឹងពីប្រភពដ៏ល្អនៃប្រូតេអ៊ីនក្រៅពីសាច់ ៖
១. តៅហ៊ូ
ត្រឹមមួយពែងតៅហ៊ូមានផ្ទុកប្រូតេអ៊ីនដល់ទៅ ១០ ក្រាមឯណោះ។
២. ទំពាំងបារាំង
បន្លែនេះក្រៅពីជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនហើយនោះ ក៏មានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន B ទង់ដែង និងប៉ូតាស្យូម។
៣. សណ្ដែក
ត្រឹមមួយពែងនៃសណ្ដែកមានផ្ទុកប្រូតេអ៊ីនជិត ៨ ក្រាមឯណោះ។ វាក៏ជាប្រភពដ៏ល្អនៃសារធាតុ leucine ដែលសំខាន់ចំពោះការគ្រប់គ្រងទម្ងន់និងការដុតរំលាយអាហារក្នុងរាងកាយ។
៤. គ្រាប់អាល់ម៉ុន
ត្រឹមមួយពែងនៃគ្រាប់អាល់ម៉ុនមានផ្ទុកប្រូតេអ៊ីនយ៉ាងហោចណាស់ ៧ ក្រាម។
៥. បឺរសណ្ដែកដី
មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនផងដែរ។ ១ស្លាបព្រាបាយនៃបឺរសណ្ដែកដីមានផ្ទុកប្រូតេអ៊ីនយ៉ាងហោចតិចណាស់ ៨ ក្រាម។
៦. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ក្រៅពីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនហើយនោះ ផ្កាខាត់ណាខៀវក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C កាល់ស្យូម និងជាតិសសៃដែលចាំបាច់ផងដែរ៕