ប្រសិនជាអ្នកចង់រស់នៅក្នុងគ្រួសារដែលមានសុភមង្គល អ្នកគួរតែរកឲ្យឃើញកូនសោរទាំង៥ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចមើលរឿងភាគស្នេហាជាមួយគ្នា មុនពេលចូលគេង ព្រោះរឿងភាគទាំងនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ ដោយធ្វើឲ្យអ្នកអាចកាត់បន្ថយសម្ពាធទាំងឡាយដែលមានក្នុងការងារ។ ដូចនេះ ក្រោយពេលដែលអ្នកមើលចប់ អ្នកអាចឡើងគ្រែគេងបាន នោះអ្នកទាំងពីរនឹងអាចគេងបានយ៉ាងស្ងប់ជាមួយគ្នា។
2. មានពេលខ្លះ អ្នកអាចចាប់ផ្តើមយកល្បែងកូនក្មេងមកលេងជាមួយគ្នាបាន ព្រោះល្បែងទាំងនោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ថែមទាំងអាចបង្កើនភាពផ្អែមល្ហែមនឹងគ្នាទៀតផង។ ប៉ុន្តែអ្នកមិនគួរចូលតួពេកទេ ដោយគិតតែចង់យកឈ្នះ នោះវានឹងអាចធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកបាន។
3. អ្នកគួរតែរៀនចេះរិះគន់គ្នាខ្លះ ដោយប្រើពាក្យលេងសើចដើម្បីរិះគន់គ្នា ទើបមិនធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរ។ ការរិះគន់នេះ នឹងអាចធ្វើឲ្យអ្នកអាចកែប្រែកំហុសឆ្គងរបស់ខ្លួនបាន ថែមទាំងអាចធ្វើឲ្យអ្នកអាចបន្តរស់នៅជាមួយគ្នាបានយ៉ាងមានសុភមង្គល។
4. អ្នកអាចរំលឹកអានុស្សាវរីយ៍ដែលមានន័យជាមួយគ្នាបាន ព្រោះអានុស្សាវរីយ៍ទាំងនោះ នឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាខ្លាំង។ ដូចនេះ អ្នកនឹងមិនងាយកើតមានជម្លោះនឹងគ្នាឡើយ ក្រោយពេលដែលអានុស្សាវរីយ៍អ្នកច្រើនជាងបញ្ហា។
5. នៅពេលដែលអ្នកឈ្លោះគ្នា អ្នកគួរតែធ្វើមុខកំប្លែង ឬយកតម្រាប់តាមប្តី ឬប្រពន្ធអ្នក ទើបអាចធ្វើឲ្យបរិយាកាសមិនសូវតឹងតែង។ ដូចនេះ អ្នកនឹងមិនកើតមានសង្គ្រាមត្រជាក់ក្រោយពេលដែលឈ្លោះគ្នារួចនោះទេ ថែមទាំងអាចធ្វើឲ្យមនោសញ្ចេតនាអ្នកកាន់តែរឹងមាំទៀតៀង៕