ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល ក្នុងខែ៥ នឹងមានទេវតាទ្រព្យចូលមកជួយ ដោយធ្វើឲ្យអ្នកអាចឈ្នះបានទាំងរង្វាន់ ឡើងបានទាំងប្រាក់ខែ និងប្រាក់ចំណេញ។ ជាហេតុដែលធ្វើឲ្យអ្នកក្រមិនហួសខែ៥ឡើយ។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក ក្នុងខែ៥នេះ នឹងអាចទទួលបានលុយមកពីគ្រប់ទិស ធ្វើឲ្យអ្នកមុខឡើងរីកតែម្តង។ ជាពិសេស មិនថាអ្នកប៉ះត្រូវការងារអ្វីទេ សុទ្ធតែអាចសម្រេចបានផល ដោយផលនោះអាចជាផលធំ។ ដូចនេះ អ្នកគួរតែបំពេញការងារនោះឲ្យបានល្អ ទើបអ្នកអាចបង្កើនផលខ្ពស់បាន។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ មិនថាអ្នកប្រកបរបររកស៊ីអ្វីទេ សុទ្ធតែអាចទទួលបានជោគជ័យទាំងអស់។ ជាពិសេស អ្នកនឹងអាចទទួលបានទ្រព្យធំមុនខែ៥នេះ ដោយធ្វើឲ្យអ្នកអាចមានលុយក្នុងដៃ មិនខ្វះនោះឡើយ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)