កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមមួយដែលប្រជាជនទូទាំងពិភពលោកចូលចិត្តទទួលទាន។ វាមិនគ្រាន់តែអាចធ្វើឲ្យមានអារម្មណ៍កាន់តែស្រស់ស្រាយទេ តែក៏ផ្តល់ប្រយោជន៍ដល់សុខភាពជាច្រើនផ្សេងទៀតដែរដូចជា ពង្រឹងដល់អារម្មណ៍ល្អ ផ្លូវចិត្តធ្វើការកាន់តែល្អ និងហាត់ប្រាណកាន់តែល្អ ព្រមទាំងបន្ថយការកើតជំងឺបេះដូង និងភ្លេចភ្លាំងពេលចាស់ជរាទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកខ្លះយល់ថា ការញ៉ាំកាហ្វេអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារពួកគេ រហូតដល់ធ្វើឲ្យឈឺក្រពះបានទៀត តើវាកើតឡើងដោយរបៀបណាទៅ?
កាហ្វេផ្ទុកទៅដោយសារធាតុជាច្រើនដែលអាចធ្វើទុក្ខដល់ក្រពះបានដូចជា៖
កាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីនគឺជាសារធាតុភ្ញោចបែបធម្មជាតិមួយដែលអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ ការញ៉ាំកាហ្វេមួយពែង ២៤០មីលីលីត្រមានជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់ ៩៥មីលីក្រាម។ យ៉ាងណាមិញ ការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក វាអាចបង្កើនការកន្ត្រាក់ក្នុងផ្លូវក្រពះពោះវៀនបាន។ ការស្រាវជ្រាវខ្លះក៏បានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនប្រហែលជាបង្កើនការផលិតអាស៊ីតក្រពះ ដែលបង្កការធ្វើទុក្ខដល់ក្រពះបានបើសិនជាអ្នកមានប្រតិកម្មនឹងវា។
អាស៊ីតកាហ្វេ
ខណៈពេលដែលជាតិកាហ្វេអ៊ីនច្រើនតែត្រូវបានគេរកឃើញថា ជាហេតុផលមួយធ្វើឲ្យកាហ្វេនាំឲ្យឈឺគ្រពះ តែការសិក្សាបានបង្ហាញថា ជាតិអាស៊ីតរបស់កាហ្វេប្រហែលជាដើរតួនាទីធ្វើឲ្យឈឺក្រពះច្រើនជាង។ កាហ្វេផ្ទុកទៅដោយជាតិអាស៊ីតច្រើនដូចជា Chlorogenic Acid និង N-alkanoyl-5-hydroxytryptamide ដែលត្រូវបានគេបង្ហាញថា បង្កើនការផលិតអាស៊ីតក្រពះ។
សារធាតុញៀនផ្សេងៗទៀត
ករណីខ្លះ កាហ្វេមិនមែនជាអ្វីដែលធ្វើឲ្យឈឺក្រពះទេ។ តាមពិតទៅ ការធ្វើទុក្ខក្រពះអាចកើតឡើងដោយសារតែសារធាតុញៀនដូចជា ទឹកដោះគោ ក្រែម ឬជាតិស្ករឯណោះទៅវិញទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ឧទាហរណ៍ មនុស្សជុំវិញពិភពលោកយ៉ាងហោចណាស់ ៦៥ភាគរយមិនអាចរំលាយជាតិឡាក់តូសបានល្អឡើយ ដែលវាជាជាតិស្ករក្នុងទឹកដោះគោ ហើយក៏ធ្វើឲ្យមានអាការៈជាច្រើនដូចជា ហើមពោះ ឈឺក្រពះបែបរមួល ឬរាករូសភ្លាមក្រោយពីញ៉ាំអាហារធ្វើពីទឹកដោះគោរួច៕