ក្រោយផ្ទុះជំងឺកូវីដ១៩រយៈពេលប៉ុន្មានខែចុងក្រោយនេះមក រដ្ឋាភិបាលកម្ពុជាយើងបានគោរពនូវការណែនាំរបស់អង្គការសុខភាពពិភពលោក និងបានណែនាំដល់ប្រជាជនយើងទាំងអស់ឲ្យនៅក្នុងផ្ទះ និងចៀសវាងការជួបជុំគ្នាដើម្បីទប់ស្កាត់ការរាលដាលរបស់ជំងឺកូវីដ១៩ ក្រោយពីប្រទេសយើងបានរកឃើញមនុស្ស ១០០នាក់ជាងកំពុងតែកើតជំងឺនេះហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែបើសិនជាអ្នកចង់ចេញពីផ្ទះដើម្បីរកទិញរបស់របរសំខាន់ៗក្នុងពេលនៅផ្ទះបែបនេះ ចូរប្រាកដថា អ្នកបានធ្វើទៅតាមការណែនាំដូចខាងក្រោមនេះ៖
- កាលណាអ្នកចូលទៅក្នុងផ្ទះវិញភ្លាម អ្នកត្រូវតែចំហរស្បែកជើងដំបូងគេ។ មុនពេលប៉ះអ្វីៗទាំងអស់ ចូរប្រញ៉ាប់ទៅលាងសម្អាតដៃជាមួយទឹក និងសាប៊ូរយៈពេល ២០វិនាទីភ្លាម។ អ្នកត្រូវតែធញវើបែបនេះជាញឹកញាប់ ដោយសារតែវាមានប្រយោជន៍ក្នុងការសម្លាប់វីរុស។
- អ្នកត្រូវតែប្រើទឹកលាងដៃមានជាតិអាលកុលឲ្យបានត្រឹមត្រូវក្រោយពីលាងសម្អាតដៃជាមួយទឹកនិងសាប៊ូរួច
- អ្នកត្រូវតែធ្វើទៅតាមការណែនាំដោយ មិនចូលរួមនៅជុំៗគ្នាខាងក្រៅផ្ទះ និងចៀសវាងការប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះ
- បើសិនជាអ្នកឃើញនរណាម្នាក់ក្អកក្នុងផ្ទះ អ្នកត្រូវតែឲ្យពួកគេប្រើក្រដាសជូតមាត់ និងបោសវាចោលក្នុងធុងសំរាមភ្លាមៗ
- អ្នកត្រូវតែចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់ដែរ ព្រោះក្រោយពីអ្នកមកពីខាងក្រៅ អ្នកអាចនឹងប៉ះអ្វីៗជាច្រើនដូចជា ប៊ូតុង ឬត្រចៀកទ្វារ នៅកន្លែងជាច្រើនដែលមនុស្សបានទៅ។ ដូច្នេះ អ្នកត្រូវតែចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
- ចូរប្រាកដថា នៅពេលអ្នកចូល ឬចេញពីផ្ទះ អ្នកត្រូវតែចៀសវាងការចុចកណ្តឹង ឬការកាន់ត្រចៀកទ្វារ និងត្រូវការលាងសម្អាតកន្លែងទាំងនេះជាទៀងទាត់
- ចូរចៀសវាងការទាក់ទងជាមួយសមាជិកគ្រួសារភ្លាមៗក្រោយពេលចូលទៅក្នុងផ្ទះ។ ចូរលាងសម្អាតដៃជាមុនសិន។
- ចូរប្រាកដថា អ្នកបានលាងសម្អាតបន្លែ និងផ្លែឈើដែលទិញពីខាងក្រៅបានស្អាតល្អហើយ។
- ជាមួយគ្នានេះដែរ ចូរដោះសម្លៀកបំពាក់ចេញ និងសម្លាបមេរោគផង
- ចូរលាងសម្អាតផ្ទៃក្នុងផ្ទៃដែលអាចប៉ះច្រើនបំផុតដូចជា ទូរស័ព្ទដៃ តេឡេបញ្ជា តុ កៅអី ។ល។ ទូរស័ព្ទអ្នកប្រហែលជាផ្ទុកទៅដោយមេរោគច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ អ្នកប្រហែលជាប្រើទូរស័ព្ទសម្រាប់ការទាក់ទងទិញឥវ៉ាន់តាមអនឡាញ ឬទទួលការខលពីហាងហើយ។ ដូច្នេះ អ្នកត្រូវតែលាងសម្អាតវាឲ្យបានស្អាតផងដោយប្រើទឹកសម្លាប់មេរោគ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នករកឃើញថាមានអាការៈជំងឺកូវីដ១៩ណាមួយកើតឡើងក្នុងគ្រួសារហើយ អ្នកត្រូវតែស្វែងរកជំនួយភ្លាមៗ
- អ្នកក៏ត្រូវតែរស់នៅដាច់ឆ្ងាយពីគេដែរទាំងខ្លួនឯងនៅក្នុងផ្ទះក៏ដោយ និងចៀសវាងការជួបជុំជាមួយសមាជិកគ្រួសារណាដែលមានជំងឺផង៕