វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំនោះ គឺផ្លាស់ប្ដូររបៀបនៃការរស់នៅរបស់អ្នកដោយគ្រាន់តែបន្ថែមបន្លែដែលមានឥទ្ធិពលជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំចូលក្នុងរបបអាហារប្រចាំថ្ងៃជាការស្រេច។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបន្លែទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបន្លែដែលមានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៖
១. ផ្សិត
មានប្រសិទ្ធិភាពបង្កើនសកម្មភាពកោសិកា NTKs ដែលជួយកម្ចាត់និងកម្ចាត់កោសិកាណាដែលឆ្លងមេរោគដោយពពួកវីវុស។ ការបង្កើនសកម្មភាពនៃកោសិកានេះក៏ជួយពន្យឺតការវិវត្តន៍នៃជំងឺមហារីក ឬការលូតលាស់នៃដុំសាច់មហារីកទប់ស្កាត់ការបំផ្លាញ DNA ព្រមទាំងដុំសាច់ពីការទទួលបានការផ្គត់ផ្គង់ឈាមផងដែរ។
២. ខ្ញី
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។
៣. ការ៉ុត
ជាបន្លែដ៏ប្រសើរជួយក្នុងការទប់ស្កាត់ជំងឺផ្ដាសាយធំ និងគ្រុនផ្ដាសាយ។ វាមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ ប្រសិនបើឧស្សាហ៍ទទួលទានការ៉ុតឆៅ។
៤. ខ្ទឹមស
មានផ្ទុកនូវធាតុផ្សំសកម្មមួយហៅថា allicin ដែលជួយរក្សាសុវត្ថិភាពកោសិកាពីការបំផ្លាញដោយសារជំងឺរ៉ាំរ៉ៃណាមួយ។ ខ្ទឹមសក៏ត្រូវបានគេចាត់ទុកថាជា ថ្នាំសម្លាប់មេរោគធម្មជាតិប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង ទប់ស្កាត់ជំងឺមហារីក និងផ្ដាសាយ។
៥. ប៉េងប៉ោះ
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ជួយទប់ស្កាត់ជំងឺមហារីក។ វាក៏មានផ្ទុកសារធាតុ beta carotene កម្រិតខ្ពស់ដែលជួយរក្សាពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។
៦. ក្រូចឆ្មារ
វីតាមីន C ក្នុងទឹកក្រូចឆ្មារធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៧. សណ្ដែកសៀង
នេះក៏ព្រោះតែសណ្ដែកសៀងមានផ្ទុកសមាសធាតុម្យ៉ាងហៅថា saponins ដែលមានប្រសិទ្ធភាពពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៨. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ជាប្រភពដ៏បំផុតមួយទៀតនៃវីតាមីន C រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម sulforaphane ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។
៩. ម្ទេសផ្លោកក្រហម
នោះក៏ព្រោះតែម្ទេសផ្លោកក្រហមជាបន្លែដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C!