ការដកដង្ហើម គឺចាំបាច់ណាស់ដើម្បីយើងអាចរស់នៅបានតាមរយៈការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ចូលក្នុងរាងកាយដើម្បីដំណើរការមុខងារប្រក្រតីនៃសរីរាង្គផ្សេងៗ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ហើយពិតណាស់នេះជាហេតុផលដ៏សំខាន់បំផុតមួយដែលយើងគួរព្យាយាមធ្វើយ៉ាងណារក្សាអោយបាននូវមុខងារសួតត្រឹមត្រូវល្អប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយសម្អាតសួត ៖
១. ដកដង្ហើមចេញចូលជ្រៅៗ
ការដកដង្ហើមជ្រៅៗជាលំហាត់ប្រាណដ៏ល្អបំផុតមួយសម្រាប់ជួយឱ្យមុខងារសួតកាន់តែមានលក្ខណៈប្រសើរឡើង។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវគេងផ្ងារដោយដាក់ដៃទាំងសងខាងលើពោះក្រោមឆ្អឹងជំនី។ បន្ទាប់មកបិទភ្នែក ហើយព្យាយាមទប់ដង្ហើមឱ្យបាន ២ វិនាទីសិនសឹមដកដង្ហើមចេញយឺតៗរហូតអ្នកអាចរាប់ដល់ ៥។ អនុវត្តសារឡើងវិញពី ៩ ទៅ ១០ដង។
២. ឈប់ជក់បារី
ដើម្បីសម្អាតសួតអ្នកក៏គួរតែផ្ដាច់ ឬបញ្ឈប់ការជក់បារីផងដែរ។ បារីមានផ្ទុកសម្បូរទៅដោយសារធាតុគីមីគ្រោះថ្នាក់ដែលអាចបង្កបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសុខភាពរាងកាយទាំងមូល ពិសេស គឺសួត។
៣. ទទួលទានតែបៃតង
តែបៃតងមានផ្ទុកសម្បួរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកម្ចាត់ជាតិពុលផ្សេងៗដែកត្រូវបានស្រូបចូលសួត។ សារធាតុប្រឆាំងអុកស៊ីតកម្មក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។
៤. ជីអង្កាម
ជីអង្កាម គឺល្អណាស់សម្រាប់សម្រួលការដកដង្ហើម! ហើយប្រសិនបើអ្នកចង់ឱ្យសួតកាន់តែរឹងមាំនិងមានសុខភាពល្អ ចូរព្យាយាមទំពារស្លឹកជីអង្កាមឱ្យបានពី ៣ ទៅ ៥ ស្លឹកក្នុងមួយថ្ងៃ។
៥. រួមបញ្ចូលរមៀតក្នុងរបបអាហារប្រចាំថ្ងៃ
នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតផងដែរ៕